ភ្នំពេញ៖ ករណីឃុំខ្លួនលោក ឌឹម សួនណាត់ អគ្គនាយកក្រុមហ៊ុន Enarita ដោយគិតមកដល់ពេលនេះមានរយៈពេល ៨ខែហើយ ដោយខាងតុលាការខេត្តសៀមរាប មិនទាន់ដោះស្រាយឲ្យជ្រះស្រលះ ដែលធ្វើឲ្យក្រុមបណ្តាក់ទុនរកស៊ីជាមួយ ក្រុមហ៊ុនខាងលើមិនអស់ចិត្ត ដែលមានប្រមាណជា ៣០០នាក់ ដោយក្នុងនោះ មានអ្នកនា ខាត់ សុឃីម និងស្វាមីផងដែរ ដោយបង្ហាញវត្តមានការតវ៉ានៅមុខតុលាការខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២០ នេះ។
តាមរយៈវីដេអូឃ្លិបដែលបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនានា អ្នកនាងខាត់ សុឃីម សូមស្នើសុំដល់ប្រមុខរាជរដ្ឋាភិបាល មានសម្តេចតេជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យជួយអន្តាគមន៍ដោះស្រាយ ឲ្យបុគ្គលឈ្មោះ ឌឹម សួនណាត់ នេះឲ្យនៅក្រៅឃុំ ដើម្បីឲ្យរកលុយសង ក៏ព្រោះតែអ្នកបណ្តាក់ទុនជាមួយគាត់ច្រើនណាស់ បើមិនឲ្យនៅក្រៅឃុំ គាត់បានលុយឯណាសង ហើយខាងសាមីខ្លួនទៀតសោតក៏បាន សន្យាថានឹងសងវិញដែរ បើសិនជាមានការដោះលែង។
ផ្អែកតាមវីដេអូឃ្លិបដែលបានបង្ហាញនេះដែរ បុរសម្នាក់ទៀតដែលជាអ្នកវិនិយោគជាមួយក្រុមហ៊ុនខាងលើ ដោយបានពាំនាំសម្តីក្រុមគ្រួសារ លោក ឌឹម សួនណាត ថា សូមឲ្យមានការដោះលែង រយៈពេលណាមួយ ៣ សប្តាហ៍ទៅ ១ខែ ដើម្បីឲ្យគាត់ដោះស្រាយជាមួយអ្នកបណ្តាក់ទុនរកស៊ីជាមួយ នឹងមានមនុស្សរាប់ពាន់នាក់ផ្សេងទៀត រងចាំការដោះ ស្រាយនេះ ៕
ទស្សនាវិដេអូឃ្លិបដូចខាងក្រោមនេះ៖