Arsenal ត្រៀមរួចរាល់ដើម្បីបន្តកុងត្រាឲ្យ Luiz បានមួយឆ្នាំទៀត

0

កាសែតអង់គ្លេស The Sunsports នៅថ្ងៃព្រហស្បតិ៍នេះបានចុះផ្សាយថាក្រោយបានបង្ហាញទំរង់លេងធ្វើឲ្យគ្រូបង្វឹកថ្មីលោក Arteta ចាប់អារម្មណ៍ខ្លាំងនោះពេលនេះក្លឹបកាំភ្លើងធំ Arsenal បានត្រៀមកុងត្រាថ្មីដែលតម្រូវឲ្យ David Luiz អាចបន្តរស់នៅ Emirates រហូតដល់ឆ្នាំ២០២១។

ការប្រកួតចុងក្រោយគេអាចមើលឃើញថាខ្សែការពារកណ្តាលសញ្ជាតិប្រេស៊ីលរូបនេះគឺជាកូនសោរដ៏សំខាន់សម្រាប់ទំរង់លេងរបស់លោក Arteta ទោះបីជាកន្លងមកគិតចាប់តាំងតែពីបានផ្ទេរមកពី Chelsea ក្នុងតម្លៃខ្លួន៨លានផោន Luiz មិនអាចលេងបានស៊ីគ្នាជាមួយនឹងមិត្តរួមក្លឹបក្តី។

កីឡាករវ័យ៣២ឆ្នាំរូបនេះបានផ្ទេរមកលេងជាមួយនឹងក្លឹបកាលពីរដូវក្តៅមុនក្រោយបានសម្រេចចិត្តថាចាកចេញពី Chelsea ប៉ុន្តែក្រោយពេលមកដល់ Luiz ធ្លាប់បានសារភាពថាមានភាពលំបាកខ្លាំងក្នុងការចុះសម្រុងជាមួយនឹងកីឡាករផ្សេងទៀតដោយសារតែប្រវត្តិរបស់គេជាមួយនឹងក្លឹបមុនត្រូវបានគេដឹងរួចទៅហើយនោះ៕

ប្រែសម្រួល៖Lee