Lampard បានទាក់ទងផ្ទាល់ទៅក្លឹប Barcelona ដើម្បី Coutinho

0

នៅថ្ងៃនេះវេបសាយកីឡាករដ៏ល្បីរបស់អេស្បាញ AS បានអះអាងថាគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Frank Lampard បានបង្ហាញពីជំហចង់បានកីឡាករខ្សែប្រយុទ្ធប្រេស៊ីល Phillipe Coutinho កាន់តែខ្លាំងឡើងដោយក្នុងនោះលោកបានថែមទាំងធ្វើការទំនាក់ទំនងដោយផ្ទាល់ទៅកាន់ក្លឹប Barcelona ទៀតផងដើម្បីចរចា ការងារផ្ទេរ។

គិតមកត្រឹមពេលនេះមានន័យថា Chelsea គឺជាអ្នកនាំមុខគេក្នុងការផ្ទេរកីឡាករប្រេស៊ីលរូបនេះដោយសារមិនទាន់មានក្លឹបណាបានទាក់ទងទៅដល់ Barcelona នៅឡើយ។Coutinho និងឱកាសផ្ទេរជាផ្លូវការមកលេងនៅអាល្លឺម៉ង់ជាមួយនឹង Bayern Munich មិនអាចទៅរួចឡើយដោយក្លឹបយក្សអាល្លឺម៉ង់មិនហ៊ាននឹងតម្លៃដែល Barcelona ទាមទារឡើយ។

ការបន្តលេងនៅ Nou Camp ក៏មិនអាចទៅរួចដែរចាប់តាំងតែពីបានផ្ទេរមកទីនេះដំបូងកាលពីឆ្នាំ២០១៨ក្នុងតម្លៃខ្លួនរហូតទៅដល់១៤២លានផោនពីក្លឹបហង្សក្រហម Liverpool ដោយទំរង់លេងរបស់ Coutinho មិនអាចបំពេញចិត្តអ្នកគាំទ្រនិងទំរង់លេងរបស់ក្លឹបបានឡើយ៕

ប្រែសម្រួល៖Lee