ជំនួបគ្នាដ៏លាក់បាំងមួយត្រូវបានបែកធ្លាយនិងចុះផ្សាយដោយកាសែតអង់គ្លេស The Mirror រវាងប្រធានផ្នែកកីឡារបស់ក្លឹប Bayern Munich លោក Hasan Salihamidzic និងភ្នាក់ងាររបស់កីឡាករ Leroy Sane មុនការដោះដូរកីឡាករត្រូវបានមកដល់។
កិច្ចជំនួបគ្នានេះត្រូវបានធ្វើឡើងតាំងតែពីសប្តាហ៍មុនមកម្ល៉េះដោយមានសារព័ត៌មានខ្លះដែលបានទទួលដំណឹងនេះដែរនោះជឿជាក់ថាដំណើការផ្ទេរកីឡាករអាល្លឺម៉ង់នេះទៅ Bayern Munich នឹងអាចមានល្បឿនលឿនជាងការរំពឹងទុកគឺយ៉ាងយូរណាស់ក្នុងខែមិនានេះតែម្តង។
តាមការទស្សទាយជឿជាក់ថាតម្លៃខ្លួនរបស់កីឡាករ Sane ក្នុងពេលទីផ្សារដោះដូរកើតឡើងគឺមានទំហំប្រមាណជា៩២លានផោនដែលជាតម្លៃខ្លួនថ្លៃបំផុតមិនធ្លាប់មានសម្រាប់កីឡាករដែលជាជនជាតិអាល្លឺម៉ង់នៅក្នុងពិភពបាល់ទាត់៕
ប្រែសម្រួល៖Lee