Home ព័ត៌មានកីឡា ក្រុម ៥ មិនទាន់ស្គាល់ពាក្យចាញ់ខណៈ ៤ មិនស្គាល់ឈ្នះ

ក្រុម ៥ មិនទាន់ស្គាល់ពាក្យចាញ់ខណៈ ៤ មិនស្គាល់ឈ្នះ

0

ភ្នំពេញ៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ បានបញ្ចប់ ខណៈដែល ៥ ក្រុម មិនទាន់ស្គាល់បរាជ័យនៅឡើយទេក្នុងចំណោម ១៣ ក្រុម។

ក្រុមទាំងប្រាំរួមមាន៖ ភ្នំពេញក្រោន ៤ ប្រកួត ឈ្នះ ៣ ដង ស្មើម្តង, ព្រះខ័នរាជស្វាយរៀង ៤ ប្រកួត ឈ្នះ ៣ ដង ស្មើម្តង, អង្គរថាយហ្គឺរ ៤ ប្រកួត ឈ្នះ ២ ដង ស្មើ ២ ដង, បឹងកេត ៤ ប្រកួត ឈ្នះ ២ ដង ស្មើ ២ ដង នឹងក្រុម ណាហ្គាវើលដ៍ ៣ ប្រកួត ឈ្នះ ២ ដង ស្មើម្តង។ ក្រៅពីក្រុមមិនស្គាល់ចាញ់ ក៏មានក្រុមមិនទាន់ស្គាល់ឈ្នះដែរ ក្នុងនោះរួមមាន យុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ, នរគបាលជាតិ, គិរីវង់សុខសែនជ័យ នឹងក្រុម សូលទីឡូអង្គរ។

គួបញ្ជាក់ផងដែរថា គិតត្រឹមសប្តាហ៍ទី៤ ភ្នំពេញក្រោន កំពុងឈរនៅកំពូលតារាង នឹងមិនទាន់របូតគ្រាប់បាល់នៅឡើយទេ ស្របពេលដែល ព្រះខ័នរាជស្វាយរៀង កំពុងតាមពីក្រោយដោយមាន ១០ពិន្ទុ ស្មើគ្នា៕

Previous articleមេដឹកនាំកំពូលអាមេរិកផ្ញើលិខិតជូនមេដឹកនាំកម្ពុជាពន្យល់អំពីមូលហេតុ និងផលវិបាក ដែលនាំឱ្យមានការពន្យារពេលកិច្ចប្រជុំអាស៊ាន-អាមេរិក
Next articleបញ្ហា​កូ​វី​ដ​១​៩​ ​មិ​ន​អា​ច​ដោះស្រា​យ​ដោ​យ​ ​ប្រ​ទេស​តែ​មួ​យ​បា​ន​ទេ​ ​មិ​ន​ថាប្រ​ទេ​ស​នោះ​ធំ​ប៉ុ​ណ្ណា​ និ​ង​មា​ន​ធ​ន​ធាន​ច្រើ​ន​យ៉ា​ង​ណា​​