មេដឹកនាំកំពូលអាមេរិកផ្ញើលិខិតជូនមេដឹកនាំកម្ពុជាពន្យល់អំពីមូលហេតុ និងផលវិបាក ដែលនាំឱ្យមានការពន្យារពេលកិច្ចប្រជុំអាស៊ាន-អាមេរិក

0

ភ្នំពេញ៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្ញើសារលិខិតផ្លូវការមួយច្បាប់ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាក់អំពីមូលហេតុ និងផលវិបាក ដែលនាំឱ្យមានការពន្យារពេលកិច្ចប្រជុំអាស៊ាន-អាមេរិក ដែលគ្រោងធ្វើឡើងនៅខែមីនា ឆ្នាំ២០២០នេះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្រេចចិត្តពន្យារពេលរៀបចំកិច្ចប្រជុំកំពូល ជាមួយថ្នាក់ដឹកនាំកំពូលនៃបណ្តាប្រទេសអាស៊ានទាំង១០ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ខាងមុននេះ នៅទីក្រុងឡាសវេហ្គាស រដ្ឋណេវ៉ាដា ដោយសារក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19។

ក្នុងសារលិខិតរបស់ខ្លួន លោកដូណាល់ ត្រាំបានបញ្ជាក់បន្តថា «ជា​អ​កុស​ល​យើ​ង​ត្រូ​វតែ​ព​ន្យា​រ​ពេ​ល​ កិច្ច​ប្រ​ជុំ​កំ​ពូ​ល​នេះ​ដោ​យ​មើ​ល​ឃើ​ញពី​ហា​និ​ភ័​យ​ជា​ស​ក​លដែ​ល​ប​ង្ក​ឡើ​ង​ដោ​យ​កា​រ​ផ្ទុះ​ឡើង​នូ​វ​វី​រុ​ស​កូ​រ៉ូ​ណា​ថ្មី​។​ ខ្ញុំ​ជឿ​ជា​ក់​ថា​ ​យើ​ង​ទាំ​ង​អ​ស់​គ្នា​អា​ច​ឯក​ភា​ព​ដោ​យ​ផ្ដោ​ត​កា​រ​យ​ក​ចិ​ត្ត​ទុ​ក​ដា​ក់​រ​ប​ស់​យើ​ង​នៅពេ​ល​នេះ​ ​នូ​វ​កា​រ​ស​ម្រ​ប​ស​ម្រួ​ល​កា​រ​ឆ្លើ​យ​ត​ប​ជា​ស​កល​ ​ដែ​ល​កា​រ​ពា​រ​ និ​ង​ធា​នា​សុ​ខ​ភា​ព​ ​​និង​សុ​វ​ត្ថិ​ភា​ព​រ​ប​ស់​ប្រ​ជា​ជ​ន​យើ​ង​»​។​

លោកប្រធានាធិបតីមានជំនឿថា ថ្នាក់ដឹកនាំអាស៊ាន នឹងអាចកោះប្រជុំកិច្ចប្រជុំកម្ពស់ពិសេសនេះ ឡើងវិញនៅពេលអនាគត ដ៏ខ្លីខាងមុខនេះទេ៕