Man United កំ​ពុង​ជួប​បញ្ហា​ក្នុង​ការ​ច​ចារ​ផ្ទេរ Rakitic

0

នៅសប្តាហ៍នេះ ព័ត៌មានមួយដែលត្រូវបានចេញផ្សាយ ដោយកាសែតអេស្បាញ Marca បានកំពុងធ្វើឲ្យក្លឹបបិសាចក្រហម Man United ភ្ញាក់ផ្អើលយ៉ាងខ្លាំង ទោះបីជាខ្លួនកន្លងមក បានព្យាយាមយ៉ាងខ្លាំងក្លា ក្នុងការចចារនាំយកកីឡាករ Ivan Rakitic មកកាន់ទឹកដីអង់គ្លេសក្តី។

កុងត្រារបស់កីឡាករក្រូអាតរូបនេះ នឹងត្រូវផុតកំណត់ដល់ឆ្នាំ២០២១ ប៉ុន្តែ Barcelona ហាក់មិនមានបំណងចង់បន្តកុងត្រាថ្មីឲ្យរូបគេឡើយ ដែលមានន័យថា Rakitic អាចនឹងត្រូវក្លឹប សម្រេចចិត្តលក់ចេញជាមិនខាន នៅរដូវកាលក្តៅខាងមុខនេះ ប៉ុន្តែចុងក្រោយនេះ បែរជាមានដំណឹងថា Atletico Madrid ក៏បានចុះឈ្មោះមកចូលចែចូវកីឡាករវ័យ ៣១ឆ្នាំរូបនេះដែរ។

ការចចារគ្នារវាងអ្នកតំណាងក្លឹប Atletico Madrid និងតំណាងកីឡាករ ក៏ត្រូវបានធ្វើឡើងរូចរាល់ហើយផងដែរ ដែលវាពិតជាបានធ្វើឲ្យផែនការរបស់ Man United អាចនឹងត្រូវរលាយទៅវិញជាមិនខាន ដោយសារកន្លងមក កីឡាករផ្ទាល់ធ្លាប់បានបញ្ជាក់ហើយថា មានបំណងចង់លេងនៅអេស្បាញជាជាងនៅអង់គ្លេស៕

ប្រែសម្រួល៖Lee