Home ព័ត៌មានកីឡា Kane កំ​ពុង​ពិ​ចារ​ណា​សំ​ណើរ Man United ជា​ជាង​បន្ត​ស្នាក់​នៅ​ជា​មួយ​នឹង​លោក Mourinho

Kane កំ​ពុង​ពិ​ចារ​ណា​សំ​ណើរ Man United ជា​ជាង​បន្ត​ស្នាក់​នៅ​ជា​មួយ​នឹង​លោក Mourinho

0

រហូតមកដល់ពេលនេះ ក្លឹបបិសាចក្រហម Man United ក្រោមការដឹកនាំរបស់លោក Ole Solskjare នៅតែកំពុងបន្តស្វែងរក កីឡាករខ្សែប្រយុទ្ធចំណូលថ្មីម្នាក់ ដើម្បីមកជំនួសតំណែង ដែលកំពុងទំនេរ ដោយសារតែឈុតវ័យក្មេងរបស់ក្លឹប ហាក់មិនសូវទទួលបានលទ្ធផលល្អឡើយ ហើយក៏មានអ្នករបួសច្រើនទៀតផង។

កាសែត The Mirror នៅថ្ងៃនេះបានសរសេរថា កីឡាករខ្សែប្រុយុទ្ធអង់គ្លេស Harry Kane គឺកំពុងតែធ្វើការពិចារណា ទៅលើសំណើរមួយរបស់ក្លឹបនេះ ទោះបីជាបច្ចុប្បន្នក្លឹប Spurs ក្រោមការដឹកនាំ របស់លោក Jose Mourinho បានសន្យាថា នឹងកសាងក្រុមថ្មីមួយ ដើម្បីកែប្រែទំរង់លេង របស់ក្លឹបទាំងស្រុងឡើងវិញក្តី ប៉ុន្តែ Kane ហាក់ដូចជាមានចិត្តជាមួយនឹង Man United ជាង។

គួរឲ្យដឹងដែរថា Kane ក្នុងវ័យ ២៦ឆ្នាំ គឺជាកីឡាករដ៏ស្មោះស្ម័គ្ររបស់ក្លឹប តាំងតែពីពេលនៅលេង ឈុតយុវជនរហូតមក ប៉ុន្តែមិនទាន់អាចលើកពានរង្វាន់ធំៗណាបាននៅឡើយ ហើយជឿជាក់ថាកំពុងតែធ្វើការពិចារណា ក្នុងការចាកចេញដើម្បីស្វែងរកការប្រកួតប្រជែងដែលថ្មី ជាងនេះជាមិនខាន៕

ប្រែសម្រួល៖Lee

Previous articleជន​ជាតិ​កូរ៉េ​ម្នាក់ សុំឲ្យ​សមត្ថ​កិច្ច​បញ្ជូន​ទៅ​ប្រ​ទេស​ដើម​វិញ ក្រោយ​ទិដ្ឋា​ការ​ស្នាក់​នៅ ផុត​កំ​ណត់​ជាង ២ខែ
Next articleMan United កំ​ពុង​ជួប​បញ្ហា​ក្នុង​ការ​ច​ចារ​ផ្ទេរ Rakitic