ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រយុទ្ធប្រឆាំងដាច់ខាត ចំពោះអំពើពុករលួយក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជាដោយការកំណត់លទ្ធផលប្រកួតទុកជាមុន។
បន្ទាប់ពីបានឃើញព័ត៌មាន របស់សហព័ន្ធកីឡាបាល់ទាត់ទី្វបអាស៊ី (AFC) ស្តីពីការដាក់ពិន័យដល់កីឡាករនៅក្នុងប្រទេសឡាវ ២រូប គឺកីឡាករ Khampheng Sayavutthi និងកីឡាករ Lembo Saysana ពីបទឃុបឃិតរៀបចំលទ្ធផលទុកជាមុន អំឡុងពេលការប្រកួតមិត្តភាពរវាងក្រុមជម្រើសហុងកុង និងជម្រើសជាតិឡាវ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នាកន្លងទៅ ខណៈដែរការប្រកួតនោះ ក្រុមជម្រើសហុងកុង បានយកឈ្នះ ដោយលទ្ធផល ៤-០ ។
គួរបញ្ជាក់ផងដែរថា កន្លងមកនៅកម្ពុជាក៏ធ្លាប់មានកីឡាករត្រូវរងពិន័យពីរសហព័ន្ធបាល់ទាត់ទ្វីបអាសុីផងដែរ ដោយមិនឲ្យចូលរួមប្រកួតក្នុងរយៈពេលខ្លី៕
អត្ថបទ៖ មៃ ចាន់បុត្រ