ខ្សែការពារម្នាក់របស់ Everton តម្លៃ៣០លានផោនកំពុងទាក់ចិត្ត Man City ខ្លាំង

0

កីឡាករខ្សែការពារ Mason Holgate ក្នុងវ័យទើបតែ២៣ឆ្នាំកំពុងបង្ហាញទំរង់លេងបានយ៉ាងល្អក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកថ្មីក្លឹប Everton គឺលោក Carlo Ancelotti ហើយកំពុងបានក្លាយទៅជាគោលដៅទាក់ចិត្តយ៉ាងខ្លាំងសម្រាប់ក្លឹប Man City។

កាសែតអង់គ្លេស The Mirror បានសរសេរថាលោក Pep Guardiola បានកំពុងដាក់គោលដៅជាមួយនឹងកីឡាករខ្សែការពាររូបនេះហើយដើម្បីយកមកពង្រឹងតំបន់ការពាររបស់ខ្លួននារដូវក្តៅខាងមុខនេះ។ប្រភពដដែលនេះបានសរសេរថាលោក Pep នឹងធ្វើការនាំចូលខ្សែការពារចំណូលថ្មីយ៉ាងហោច២នាក់ទៀតនាពេលខាងមុខហើយក្នុងនោះ Holgate តម្លៃ៣០លានផោននេះម្នាក់ផងដែរ។

ប៉ុន្តែ Everton ហាក់បីដូចជាមានបំណងចង់រក្សាទុកកីឡាករឆ្នើមរូបនេះបន្តទៀតខណៈដែលកុងត្រាចាស់នៅសល់តែ២ឆ្នាំទៀតប៉ុណ្ណោះហើយកំពុងស្វែងរកឧិកាសដើម្បីចចារបន្តកុងត្រាជាមួយនឹងកីឡាកររូបនេះជាមិនខាន៕

ប្រែសម្រួល៖Lee