ដីឡើងថ្លៃទៀតហើយ! សម្ដេចតេជោ ថានឹងមានការកាត់តំបន់អរិយក្សត្រ និងល្វាឯម មកជាខណ្ឌមួយរបស់ រាជធានីភ្នំពេញ

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបង្ហើបឲ្យដឹងថា ប្រសិនបើស្ពានឆ្លងសាងសង់រួចរាល នឹងមានការកាត់ដីនៅតំបន់អរិយត្សក្រ និងល្វាឯម ដែលជាទឹកដីខេត្តកណ្តាល ទៅជាខណ្ឌមួយរបស់រាជធានីភ្នំពេញ ។

ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះសង្ឃនាយករង ៣ព្រះអង្គ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កន្លែងប្រារព្ធកម្មវិធីថ្ងៃនេះ កាលពីដើម ជាទឹកដីខេត្តកណ្ដាលទេ ហើយដោយសារមានការរីកចម្រើន ទើបកាត់ចូលរាជធានីភ្នំពេញ ។

សម្ដេចតេជោបញ្ជាក់ថា «ហើយបន្តិចទៀតកាត់ថែមទៀត បើធ្វើស្ពានឆ្លងរួចហើយ កាត់តាំងពីអរិយក្ស័ត្រ ល្វាឯម ដើម្បីយកបញ្ចូលមកភ្នំពេញថែមទៀត អានោះទៅជាខណ្ឌមួយរបស់ ភ្នំពេញ ប៉ុន្តែនិយាយចឹងដីឡើងថ្លៃ ងាប់ហើយចឹង! នៅទីនោះត្រូវធ្វើស្ពាន់ពីរទៀត ក្នុងនោះស្ពានមួយបានសុំកូរ៉េ ពីជ្រោយចង្វារទៅអរិយក្សត្រ និងមួយទៀតពីផ្លូវជាតិលេខ១ ឆ្លងកាត់ត្រង់ក្ដីតាកុយ ទៅខាងល្វាឯម» ។