Ighalo រកគ្រាប់បាល់ដំបូងឲ្យ Man United ក្នុងការប្រកួត

0

កីឡាករខ្សែប្រយុទ្ធនេហ្ស៊ីរីយ៉ា Idion Ighalo ទីបំ​ផុ​តក្រោ​យ​ពេ​ល​ដែ​ល​បា​ន​ផ្ទេរ​ម​ក​លេ​ង​ជា​មួ​យនឹ​ង​ក្លឹ​ប​បិ​សា​ច​ក្រ​ហ​ម​ M​a​n​ ​U​n​i​t​e​​d មួ​យ​រ​យៈ​ហើ​យ​នោះ​ទើ​ប​អា​ច​រ​ក​គ្រា​ប់​បាល់​ដំ​បូ​ង​មួ​យ​គ្រា​ប់​ជូ​នក្លឹ​ប​ក្នុ​ង​កា​រ​ប្រ​កួ​ត​ប៉ះ​នឹ​ង​ក្លឹ​បប៊េ​ល​ហ្ស៊ិ​ក​ C​l​u​b​ ​B​r​u​g​g​e​ នៅ​ក្នុ​ង​ទឹ​ក​ដី​ O​l​d Trafford។

Ighalo បា​ន​ចុះ​កុ​ង​ត្រា​ជា​មួ​យ​នឹ​ង​ក្លឹ​បបិ​សា​ច​ក្រ​ហ​ម​ M​a​n​ ​U​n​i​t​e​​d ក្នុ​ង​ល​ក្ខ​ណ្ឌ​ខ្ចី​ជើ​ង​ពី​ក្លឹ​ប​ចិ​ន​ ​Sh​a​n​g​h​a​i​ S​h​e​n​h​u​a ​​នៅ​​​ថ្ងៃ​ចុ​ង​ក្រោ​យ​នៃ​កា​រ​ដោះដូ​រ​កី​ឡា​ក​រ​ហើយ​វា​បា​ន​ធ្វើ​ឲ្យ​គ្រ​ប់​គ្នាមា​ន​កា​រ​ភ្ញា​ក់​ផ្អើ​ល​យ៉ា​ងខ្លាំ​ង​ពី​សំ​ណា​ក់​កា​រផ្ទេ​រ​មួ​យ​នេះ​។​មា​នអ្ន​ក​គាំ​ទ្រ​មួ​យ​ចំ​នួន​ហា​ក់​បី​ដូ​ច​ជា​មិ​ន​មាន​ភា​ព​ជឿ​ជា​ក់​ទៅ​នឹ​ង​កម្រិ​ត​នៃ​កា​រ​លេ​ង​រ​បស់​កី​ឡា​ក​រ​មា​ឌ​ធំ​វ័​យ៣​០​ឆ្នាំ​រូ​ប​នេះ​នោះ​ទេ​។​

​កា​រ​អ​ប​អ​រ​គ្រា​ប់​លើ​ក​ទី១​កី​​ឡា​ក​រ I​g​h​a​l​​o បា​ន​ធ្វើ​កា​រ​រំ​លឹ​ក​ទៅ​ដ​ល់​ប​ង​ស្រីរ​ប​ស់​ខ្លួ​ន​ដែ​ល​បា​ន​ស្លា​ប់ក្នុ​ង​វ័​យ​ទើ​ប​៤​៣​ឆ្នាំនៅ​ក្នុ​ង​ប្រ​ទេ​ស​កា​ណាដាកាលពីពេលថ្មីៗនេះ។កីឡាកររូបនេះបានបង្ហាញពីក្តីឈឺចាប់ជាច្រើនទៅកាន់ក្រុមអ្នកកាសែត T​h​e​ S​u​n​s​p​o​r​t​s​ ​នា​ពេ​ល​ក​ន្ល​ង​ម​ក​ផ​ង​ដែ​រ​៕

ប្រែសម្រួល៖Lee