ជារឿងគួរឲ្យភ្ញាក់ផ្អើលនិងមិនធ្លាប់មានមួយនៅពេលដែលគណកម្មការបាល់ទាត់អ៊ីតាលី Serie A បានសម្រេចចិត្តនៅថ្ងៃនេះការប្រកួតចំនួន៥ប្រកួតនៅចុងសប្តាហ៍នេះរួមទាំងការប្រកួតធំបំផុតប្រចាំសប្តាហ៍រវាងក្រុមយក្សទាំង២ក៏ត្រូវបានធ្វើឡើងដោយបិទទ្វារដែរ។
ប្រកួតធំជាងគេសប្តាហ៍នេះគឺធ្វើឡើងរវាងក្រុម Juventus និង Inter Milan ក៏នឹងត្រូវធ្វើឡើងដោយមិនមានការចូលរួមពីសំណាក់ក្រុមអ្នកគាំទ្រនោះដែរហើយគេជឿជាក់ថាដោយសារតែបញ្ហាជំងឺរាតត្បាតកូរ៉ូណាដែលកំពុងចាប់ផ្តើមវាយលុកទៅលើប្រទេសអ៊ីតាលីកាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ។
គួរឲ្យភ័យខ្លាចសម្រាប់ស្ថានភាពបច្ចុប្បន្នក្នុងប្រទេសអ៊ីតាលីដែលជាប្រទេសរងការវាយប្រហារខ្លាំងជាងគេដោយសារកូរ៉ូណាធៀបទៅនឹងប្រទេសផ្សេងទៀតក្នុងតំបន់អ៊ឺរ៉ុបដោយក្នុងមនុស្ស១៧នាក់ហើយដែលបានបាត់បង់ជីវិតនិង៦៥០នាក់ទៀតកំពុងឆ្លងជំងឺ៕
ប្រែសម្រួល៖Lee