ភ្នំពេញ៖ ខ្សែការពារស្លាប ឡុង បូរាណ មានការជឿជាក់យ៉ាងខ្លាំងជាមួយក្លិបថ្មីរបស់ខ្លួន គិរីវង់សុខសែនជ័យ យ៉ាងខ្លងនឹងបានសរសើរអំពីការរៀបចំក្រុមបានល្អ ខណៈនេះជាក្លិបទី៥ របស់គេក្នុងអាជីពជាកីឡាករបាល់ទាត់។
កីឡាករកំពស់មិនសូវបានរូបនេះធ្លាប់លេងឲ្យក្លិបជាច្រើន នៅក្នុងលីគកំពូលកម្ពុជា ពោលគឺ ភ្នំពេញក្រោន, វេស្ទើនភ្នំពេញ, សូលទីឡូអង្គរ, អាស៊ីអឺរ៉ុប យូណាយធីត នឹងចុងក្រោយនេះ គិរីវង់សុខសែនជ័យ។ ឡុង បូរាណ ក៏បានសរសើរក្លិនថ្មីថា៖ សម្រាប់ក្លិបថ្មីទី៥នេះ ខ្ញុំឃើញថាមានការរៀបចំបានល្អ ហើយលេងយល់ចិត្តគ្នា ធ្វើឲ្យខ្ញុំមានជំនឿចិត្តយ៉ាងខ្លាំង ក្នុងការជួយក្រុមទទួលបានចំណាត់ថ្នាក់ល្អជាងរដូវកាលមុន។
បើទោះបីជាបានចូលរួមជាក្លិបដល់ទី៥ ក្នុងប្រទេសកម្ពុជាក៏ដោយ ប៉ុន្តែកីឡាកររូបនេះនៅមិនទាន់បានលើកពានធំៗឡើង ខណៈកាលពីរដូវកាល ភ្នំពេញក្រោន លើកពានកីឡាករសំបូរបច្ចេកទេសនេះ លេងបានតែនៅជើងទី១ ប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា នៅម៉ោង ៣:៣០ នាទីរសៀលនេះ ឡុង បូរាណ មានភារកិច្ចដ៏ធំក្នុងការជួយក្រុមខ្លួន ទទួលភ្ញៀវកំពុងឡើងជើង ព្រះខ័នរាជស្វាយរៀង នាសប្តាហ៍ទី២ លីគកំពូលកម្ពុជា លើកីឡដ្ឋានគិរីវង់៕
អត្ថបទ៖ មៃ ចាន់បុត្រ