លោក Guillermo Barros គ្រូបង្វឹកក្លិប Galaxy បានធ្វើការច្រានចោល ថាក្លិបរបស់លោក ចង់ចុះហត្ថលេខាយក កីឡាករ Messi មកលេងជាមួយក្របខណ្ឌ MLS របស់អាម៉េរិក ។
នៅដើមសប្តាហ៍នេះ មានការរាយការណ៍មកថា លោក Guillermo Barros បានទៅកៀកស្និទ្ធ ជាមួយឪពុកកីឡាករ Messi ដោយចង់ដឹងថា ខ្សែប្រយុទ្ធក្រុម Barcelona មានអារម្មណ៍ចង់ផ្លាស់ទៅកាន់ ទឹកដីអាម៉េរិកដែរឬទេ ?
ទោះបីជាយ៉ាងណា កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ បានទទួច នៅពេលថ្មីៗនេះថា រូបគេនឹងចាកចេញពីទឹកដី Camp Nou ក្នុងការផ្ទេរដោយឥតគិតថ្លៃ នៅចុងបញ្ចប់ នារដូវកាលណាមួយ ។
Guillermo Barros បានប្រាប់បណ្តាញព័ត៌មានថា ទីនេះគ្មានអ្វីត្រូវនិយាយនោះទេ ជាក់ស្តែងគ្រប់គ្នាចង់បាន Messi ហើយតាមកាពិតខ្ញុំក៏អាចមានវិធីសាស្ត្រ ទំនាក់ទំនង នាំយកគាត់មកដែរ តែយើងគ្រាន់តែមិនទាន់មានយុទ្ធសាស្ត្រថ្មីៗ ។
បញ្ជាក់ផងដែរថា Galaxy បានបាត់បង់ Zlatan Ibrahimovic ទៅកាន់ក្រុម AC Milan កាលពីខែមុន ប៉ុន្តែក្លិបនៅអាម៉េរិកនេះ ក៏ទើបតែ នាំយកអតីតកីឡាករបិសាចក្រហម Javier Hernandez ដោយកុងត្រារយៈពេល ៣ឆ្នាំ ហើយក៏ក្លាយទៅជាអត្តពលិក មានតម្លៃខ្ពស់៕