ភ្នំពេញ៖ ជនសង្ស័យចំនួន ១៣៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ៤២ករណី ទូទាំងប្រទេសនៅថ្ងៃទី២១ ខែកុម្ភៈ ។ ក្នុងចំណោមជនសង្ស័យទាំង ១៣៤នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ១១៨នាក់ និងប្រើប្រាស់ ១៦នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២១ ខែកុម្ភៈ រួមមាន៖ មេតំហ្វេតាមីន(ice) = ១៤៧,៤៣ក្រាម និង៩១កញ្ចប់តូច និងមេតំហ្វេតាមីន(wy)=៥,០១ក្រាម ។
លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល៖ ១២អង្គភាព
១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ៧នាក់ ចាប់យកIce ៤,៦៦ក្រាម។
២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣០,៤០ក្រាម។
៣ / បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣៩,១៧ក្រាម។
៤ / កំពង់ចាម៖ ជួញដូរ ៣ករណី ឃាត់ ៧នាក់ ចាប់យកIce ២១កញ្ចប់តូច។
៥ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥៥,៨៣ក្រាម និងWy ៥,០១ក្រាម។
៦ / កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ១៣,៥២ក្រាម។
៧ / កំពត៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២០ក្រាម។
៨ / កណ្ដាល៖ ជួញដូរ ៤ករណី ឃាត់ ៦នាក់ ចាប់យកIce ០,៣០ក្រាម។
៩ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៥០ក្រាម។
១០ / ពោធ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៨៥ក្រាម។
១១ / ស្វាយរៀង៖ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់។
១២ / រាជធានីភ្នំពេញ៖ ជួញដូរ ១១ករណី ឃាត់ ៨៩នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៧០កញ្ចប់តូច ៕