យើងបានដឹងហើយថាកីឡាករ Odion Ighalo ត្រូវបានជ្រើសរើសយកពីក្លឹបចិនមកក្នុងលក្ខណ្ឌខ្ចីជើង ដោយលោក Solskjaer នៅចុងម៉ោងទាំងគួរឲ្យភ្ញាក់ផ្អើលដោយជឿជាក់ថាគឺដើម្បីមកធ្វើការងារដ៏ធំមួយជំនួសតំណែងរបស់កីឡាករ Marcus Rashford។
កីឡាករបានចាប់ផ្តើមចូលហ្វឹកហាត់និងប្រកួតដំបូងហើយជាមួយនឹងក្លឹបប៉ុន្តែជឿជាក់ថានៅមានចំណុចខ្វះខាតច្រើននៅឡើយ។នៅថ្ងៃនេះគ្រូបង្វឹកក្លឹបលោក Solskjaer បានបញ្ជាក់ថា Ighalo បច្ចុប្បន្នបានធ្វើការហ្វឹកហាត់នៅយូរម៉ោងជាងគេទោះបីគ្រប់គ្នាអាចត្រឡប់ទៅវិញបានក្តី។
លោក Solskjaer បានបញ្ជាក់ថាគោលបំណងសំខាន់ក្នុងការបន្ថែមម៉ោងហ្វឹកហាត់នេះគឺផ្តោតទៅលើសមត្ថភាពរត់របស់កីឡាករពោលគឺល្បឿនតែម្តង។ការផ្ទេរមកដល់ Old Trafford កីឡាករ Ighalo ត្រូវបានគេតិះតៀនពីរូបរាងនិងព្រួយបារម្ភថារូបគេមិនអាចរត់លឿនសាកសមជាខ្សែប្រយុទ្ធឡើយ៕
ប្រែសម្រួល៖Lee