Patrice Evra ត្រៀមខ្លួនសម្រាប់តំណែងសំខាន់មួយនៅ Man United ដែលអាចមានឥទ្ធិពលខ្លាំងដល់ការសម្រេចចិត្តលើក្រុមកីឡាករ

0

Patrice Evra ត្រៀមខ្លួនសម្រាប់តំណែងសំខាន់មួយនៅ Man United ដែលអាចមានឥទ្ធិពលខ្លាំងដល់ការសម្រេចចិត្តលើក្រុមកីឡាករ

កីឡាករវ័យក្មេង Brandon Williams រដូវកាលនេះអាចបង្ហាញខ្លួនបាន២១ដងមកហើយសម្រាប់ក្លឹបបិសាចក្រហម Man United ដែលអតីតកីឡាកររបស់ក្លឹបលោក Patrick Evra បានអះអាងរូបគេគឺជាអ្នកបានឲ្យយោបល់ទៅលោក Solskjaer ដើម្បីជ្រើសយកខ្សែការពារឆ្វេងរូបនេះ។

អតីតកីឡាករឆ្នើមរបស់ក្លឹបរូបនេះត្រូវបានគេដឹងដែរថាធ្លាប់ធ្វើការសិក្សានិងបង្រៀនកីឡាករជាយូរណាស់មកហើយដែរក្រោយតែពីពេលបានព្យួរស្បែកជើងចេញពីពិភពបាល់ទាត់ហើយមិនត្រឹមតែប៉ុណ្ណោះគេគឺជាមនុស្សដែលមានទំនាក់ទំនងស្និទ្ធបំផុតជាមួយនឹងអនុប្រធានប្រតិបត្តិការក្លឹបបច្ចុប្បន្នគឺលោក Ed Woodward។

ជាធម្មតា Evra ត្រូវបានគេមើលឃើញថាបានអង្គុយក្បែរទៅនឹងលោក Woodward ក្នុងការទស្សនាការប្រកួតនានាដែលជឿជាក់ថាតំណែងប្រធានផ្នែកកីឡារបស់ក្លឹបនឹងត្រូវប្រគល់ជូនបុរសជនជាតិបារាំងនេះជាមិនខាននាពេលខាងមុខហើយសំខាន់ទៀតនោះគឺថាគេក៏មានទំនាក់ទំនងល្អជាមួយនឹងលោក Solskjaer ផងដែរ៕

ប្រែសម្រួល៖Lee