កន្លងមកយើងបានដឹងហើយថាប្រធានផ្នែកកីឡារបស់ក្លឹប Barcelona លោក Eric Abidal បានធ្វើការចោទប្រកាន់ថាដោយសារតែកីឡាករមួយចំនួនលេងមិនអស់ពីចិត្តទើបបណ្តាលឲ្យមានការបណ្តេញចេញពីលោក Ernesto Valverde ខណៈដែលភ្លាមៗក៏មានការឆ្លើយតបខ្លាំងពីសំណាក់កីឡាករដ៏សំខាន់បំផុតរបស់ក្លឹបគឺ Lionel Messi។
លោក Ernesto Valverde ត្រូវបានក្លឹបសម្រេចបណ្តេញចេញកាលពីថ្ងៃទី១៣ខែមករាប៉ុន្តែ Abidal ហាក់ដូចជាមិនអស់ចិត្តនឹងរឿងនេះក៏កើតចេញជាការបញ្ចេញយោបល់បែបនេះឡើង។Messi ចុងក្រោយនេះបានបង្ហើបថាខ្លួនមានអារម្មណ៍ថាត្រូវបានគេវាយប្រហារក្នុងនាមជាកីឡាករដូចនេះក៏សម្រេចចិត្តធ្វើការឆ្លើយតបតែម្តង។
Messi ដែលបានថ្លែងទៅកាន់ក្រុមអ្នកកាសែតអេស្បាញ Mundo Deportivo ថា Abidal គួរតែនិយាយត្រង់ទៅលើឈ្មោះកីឡាករដែលខ្លួនបានលើកឡើងទាំងអស់នោះមកដើម្បីឲ្យពួកគេខ្មាស់គេនិងទទួលកំហុសទាំងនេះ៕
ប្រែសម្រួល៖Lee