Home ព័ត៌មានកីឡា Arsenal រក្សាកំណត់ត្រាមិនធ្លាប់ចាញ់នៅឡើយក្នុងឆ្នាំ២០២០នេះ

Arsenal រក្សាកំណត់ត្រាមិនធ្លាប់ចាញ់នៅឡើយក្នុងឆ្នាំ២០២០នេះ

0

មួយគ្រាប់របស់កីឡាករខ្សែប្រយុទ្ធបារាំង Alexandre Lacazette នៅចុងម៉ោងពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលអាចជួយឲ្យម្ចាស់ផ្ទះយកឈ្នះក្រុម Olympiakos ក្នុងពានរង្វាន់ Europa League នៅជើងទី១និងត្រូវរងចាំមើលការកាត់សេចក្តីទៅវគ្គ១៦ក្រុមចុងក្រោយនៅជើងទី២។

អ្វីដែលយើងអាចមើលឃើញពីស្ថានភាពរបស់កាំភ្លើងធំ Arsenal បច្ចុប្បនធៀបទៅនឹងអ្វីនៅពេលដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Unai Emery គឺពេលនេះ Arteta កំពុងបន្តកសាងសមត្ថភាពដ៏ពិសេសមួយសម្រាប់ក្រុមទាំងមូលជាក់ស្តែងសម្រាប់ការប្រកួតទាំងអស់នៅឆ្នាំ២០២០នេះក្រុមមិនទាន់ស្គាល់បរាជ័យនៅឡើយ។

គិតចាប់តាំងតែពីខែវិច្ឆិកាពេលដែលលោក Emery ត្រូវបានបណ្តេញចេញពីក្លឹបជាគ្រាដែល Arsenal បានបរាជ័យជាប់គ្នា៧ប្រកួតជាតួលេដ៏អាក្រក់មួយមិនធ្លាប់មានហើយវាបានបន្តភាពអាក្រក់បែបនេះមកដល់ពេលគ្រូបណ្តោះអាសន្នលោក Ljunberg ថែមទៀតផង៕

ប្រែសម្រួល៖Lee

Previous articleអភិបាល រាជធានី ខេត្ត ស្រុក ខណ្ឌ ដែលមិនចូលប្រជុំ៣ដងនឹងត្រូវនាយករដ្ឋមន្រ្តីដកចោលតែម្ដង
Next articlePatrice Evra ត្រៀមខ្លួនសម្រាប់តំណែងសំខាន់មួយនៅ Man United ដែលអាចមានឥទ្ធិពលខ្លាំងដល់ការសម្រេចចិត្តលើក្រុមកីឡាករ