Alvaro Morata បន់ផ្សេងកុំឲ្យជួប Juventus នៅជុំបន្ទាប់

0

Alvaro Morata បានបញ្ជាក់ពីបំណងរបស់ខ្លួនថា គាត់ចង់ឲ្យក្លិបជៀស​ឲ្យឆ្ងាយក្នុងការជួបជាមួយក្រុម Juventus ខណៈដែលកំពុង​ប្រកួតប្រជែង​ជាមួយហង្សក្រហម នៅវគ្គ១៦ក្រុមចុងក្រោយ ។
Atletico ធ្វើបានល្អ ដោយបានឈ្នះ ទៅលើក្រុមលោក Jurgen Klopp ក្នុងលទ្ធផល 1-0 ដែលជាការប្រកួតនៅរាត្រីយប់មិញ។
អាចនិយាយថា ដំណឹងឈ្នះនេះ វា​ជាជំហរយ៉ាងល្អមួយ មុននឹងធ្វើដំណើរទៅកាន់ទឹកដីអង់គ្លេស នាខែក្រោយ។ នៅមិនទាន់ដឹងថា តើអាតេ ឬក្រុមហង្សក្រហម ដែលបន្តដំណើរទៅជុំ បន្ទាប់ ប៉ុន្តែ Alvaro Morata បានបង្ហាញពីគោលបំណងមិនចង់ជួបក្រុមជើងខ្លាំងមកពីទឹកដីអ៊ីតាលី។
គាត់បានថ្លែងប្រាប់ Sky Sport Italia ថា ខ្ញុំគិតថា ហង្សក្រហម និង Juventus ជាក្រុមល្អ តែខ្ញុំសូម​ផ្សង មិនឲ្យជួបក្រុម Juventus សារជាថ្មី នៅក្របខណ្ឌ Champions League នេះ។
លោកថា សម្រាប់ខ្ញុំគិតថា Juventus , Liverpool , Paris Saint-Germain ជាក្រុមដែលមានការពេញចិត្តច្រើនក្នុងពានអឺរ៉ុប ប៉ុន្តែ នៅ UCL គ្មានអ្វីប្រាកដ​មួយរយភាគរយ ដូចបំណងឡើយ។

សម្រាប់ Juventus នឹងធ្វើដំណើរទៅកាន់ទឹកដី Lyon នាថ្ងៃទី ២៦ ខែកុម្ភៈ សម្រាប់ជើងទី​១ ក្នុងវគ្គ ១៦ក្រុមរបស់ពួកគេ។

បញ្ជាក់ផងដែរថា កាលពីប្រកួតនៅក្នុងគ្រុបវគ្គ ៣២ក្រុម ក្លិប អាតេ បានបញ្ចប់តំណែង​តាមក្រោយរបស់ Juventus ដែលពេលនោះ​មានក្រុម Bayer Leverkusen និង Lokomotiv Moscow ដោយជើងទី​១ ដែលគេធ្លាប់ជួបគ្នា គឺត្រឹមតែលទ្ធផល 2-2 ហើយធ្វើដំណើរទៅកាន់ទឹកដីតូរីន បានចាញ់សេះបង្កង់ ក្នុងលទ្ធផល 1-0 ៕