Yaya Toure បានលើកឡើងថា រូបលោកពិតជាមានអារម្មណ៍ថា ភ័យខ្លាចចំពោះ អតីតក្លិបរបស់លោក នៅក្នុងការប្រកួតពានរង្វាន់ Champions League នាវគ្គ១៦ ក្រុមចុងក្រោយ ដែលត្រូវជួបជាមួយ អធិរាជស Real Madrid ។ នេះបើយោងតាមដេលីម៉េល បានចុះផ្សាយ។
ក្រុមរបស់លោក Pep បានឈានទៅកាន់វគ្គបន្តនៃការប្រកួតជម្រុះ ពានអឺរ៉ុប បន្ទាប់ពីធ្វើបានល្អនៅក្នុងគ្រុប ឈរនៅលេខ១ និង អធិរាជស ត្រឹមតែលេខ ២ ក្នុងពូល ។
ក្រុមមេឃខៀវ នឹងធ្វើដំណើរទៅកាន់ទឹកដីពហុកីឡដ្ឋាន Bernabeu នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ មុនពេលដែលត្រូវស្វាគមន៍ក្រុមលោក ហ្ស៊ីដាន់នៅថ្ងៃទី១៧ មីនា ។
អតីតកីឡាករមេឃខៀវ លោក Toure បានប្រាប់គេហទំព័រ Omnisport ថា តាមពិតខ្ញុំចង់ឲ្យមេឃខៀវជួប Lyon ឬក៏ក្លិបផ្សេងទៀត តែការជួប Real Madrid នឹងត្រូវប្រកួតស្វិតស្វាញ។
ប៉ុន្តែយើងនឹងមើល ការប្រកួតជើងទី១ គឺនៅ Bernabeu ហើយបន្ទាប់មកវាគឺនៅឯ Etihad ។ លោកបានបន្តថា Real Madrid នឹងផ្តួលយើងភ្លាមៗ ពួកគេអាច ពួកគេពិតជាធ្វើបាន ហើយ Real Madrid នឹងឈានដល់វគ្គ ១/៤ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត តែពេលនេះពួកគេត្រូវជួប City សិន។
អតីតខ្សែបម្រើរបស់មេឃខៀវ បានបន្តថា និយាយដោយស្មោះ ខ្ញុំពិតជាមានអារម្មណ៍ថាភ័យខ្លាច ៕