តោះអ្នកគាំទ្រ បឹងកេត នឹង វិសាខា បានទិញសំបុត្រសម្រាប់ប្រកួតដ៏ធំនេះហើយឬនៅ?

0

ភ្នំពេញ៖ ការប្រកួតដ៏ធំក្នុងពានរង្វាន់លីគកំពូលកម្ពុជា សប្តាហ៍ទី២ រវាង បឹងកេត ជាមួយ វិសាខា បានដាក់លក់សំបុត្រចូលរួមទស្សនាហើយ ដោយតម្លៃ ៦០០០៛ ។

នៅក្នុងជំនួបនេះក៏មានការចាប់រង្វាន់រៀងរាល់ការប្រកួត និង នៅចុងរដូវកាលផងដែរដូច្នេះកំុភ្លេចរក្សាសំបុត្រដើម្បីប្ដូរយករង្វាន់។ សំបុត្រសម្រាប់ចូលរួមទស្សនាការប្រកួត នឹងមានដាក់លក់ចាប់ពីម៉ោង ១ រសៀលនេះតទៅហើយនៅកីឡដ្ឋាន អេស.អ.យូ របស់បឹងកេតផ្ទាល់ ខណៈការប្រកួតនឹងធ្វើឡើងនាវេលាម៉ោង ៣:៣០ នាទីរសៀល ថ្ងៃសៅរ៍ ទី២២។

នាថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ នេះក៏មានការប្រកួត ២គូ ផ្សេងទៀតផងដែរ ពោលគឺ គិរីវង់សុខសែនជ័យ ទទួល ព្រះខ័នរាជស្វាយរៀង ម៉ោង ៣:៣០ នាទី ស្របពេលដែល ណាហ្គាវើលដ៍ ស្វាគមន៍ ប៉ូលីស ម៉ោងដំនាលគ្នា៕

អត្ថបទ៖ មៃ ចាន់បុត្រ