យោងតាមការចេញផ្សាយរបស់ The Sunsports នៅថ្ងៃពុធទី១៩ខែកុម្ភៈនេះបានសរសេរថាកីឡាករខ្សែបម្រើបារាំង Paul Pogba នឹងត្រូវត្រៀមខ្លួនឲ្យក្រុមគ្រូពេទ្យរបស់ក្លឹបក្នុងការត្រួតពិនិត្យរបួសនិងសុខភាពរបស់គេម្តងទៀតជាលើកចុងក្រោយដើម្បីបញ្ជាក់ឲ្យច្បាស់ថាតើគេនឹងអាចវិលត្រឡប់ចូលហ្វឹកហាត់ពេញបាននៅពេលណា។
គេបានមើលឃើញថាដំណើរការសះស្បើយរបួសរបស Pogba មានភាពយឺតយ៉ាងខ្លាំងមែនទែន។របួសក្បាលជង្គង់របស់ Pogba ត្រូវបានប្រើពេលអស់ជាច្រើនខែមកហើយហើយមកដល់ពេលនេះទើបតែបានធូរស្រាលវិញធម្មតា៨៥ភាគរយប៉ុណ្ណោះ។
តាមផែនការការត្រួតពិនិត្យចុងក្រោយនេះនឹងធ្វើឡើងនៅចុងសប្តាហ៍នេះហើយបើអ្វីៗល្អដូចដែរក្រុមគ្រូពេទ្យអាចជឿជាក់បាននោះគឺ Pogba នឹងត្រូវត្រឡប់ចូលមកហ្វឹកហាត់វិញជាមួយនឹងឈុតធំយ៉ាងហូរបំផុតមុនចុងខែកុម្ភៈនេះ៕
ប្រែសម្រួល៖Lee