ប្រធានក្រុមឈុតក្រោម២៣ឆ្នាំរបស់ Arsenal សុខចិត្តផ្លាស់ទៅលេងនៅលីកអាជីពក្រូអាត

0

ជាការផ្ទេរដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់កីឡាករវ័យទើបតែ២០ឆ្នាំរបស់ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Robbie Burton ទៅកាន់ក្លឹប Dinamo Zagreb ទោះបីជាបច្ចុប្បន្នរូបគេមានឈ្មោះជាប្រធានក្រុមរបស់ឈុតក្រោមអាយុ២៣ឆ្នាំរបស់ក្លឹបក្តី។

Burton បានបន្តរស់នៅនិងលេងជាមួយនឹង Arsenal តាំងតែពីអាយុ៦ឆ្នាំមកម្ល៉េះពិតជាបានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។ការបង្ហាញខ្លួនឲ្យឈុតក្រោមអាយុ១៨ឆ្នាំ Burton បានធ្វើ៣៣ដងមុនពេលមានឈ្មោះជាកីឡាករក្រោមអាយុ២៣ឆ្នាំបាន៣១ដង។

Dinamo ក៏ជាក្លឹបដែលធ្លាប់មានថ្នាលកីឡាករល្អៗដែរកាលពីបអតីតដូចជា Luka Modric និង Niko Kranjcar ជាដើមសុទ្ធតែជាកីឡាករខ្លាំងក្នុងតំបន់បម្រើប្រយុទ្ធដូចទៅនឹងអ្វីដែលBurtonកំពុងមានតួនាទីបច្ចុប្បន្ន៕

ប្រែសម្រួល៖Lee