Raiola និយាយថា Pogba ត្រៀមខ្លួនចចារបន្តកុងត្រាថ្មីជាមួយនឹង Man United

0

ការប៉ះទង្គិចគ្នាដោយពាក្យសម្តីមិនទាន់ត្រូវបានបញ្ចប់ស្រួលបួលផងរវាងលោក Raiola Mino ដែលជាភ្នាក់ងាររបស់កីឡាករ Paul Pogba ពាក់ព័ន្ធនឹងបំណងចង់ផ្ទេរកីឡាកររូបនេះចេញពីអង់គ្លេសនោះជាមួយនឹងគ្រូបង្វឹកលោក Solskjaer ពេលនេះលោក Raiola បែរជាបានប្រកាសរឿងមួយគួរឲ្យភ្ញាក់ផ្អើលទៅវិញ។

លោក Raiola បាននិយាយថាកីឡាករ Paul Pogba នឹងបើកទ្វារក្នុងការចចារជាមួយនឹងក្លឹបក្នុងការបន្តកុងត្រាថ្មីនៅទីនេះហើយក្នុងនោះក៏មានកិច្ចពិភាក្សាគ្នាដោយផ្ទាល់ផងដែរជាមួយនឹងគ្រូបង្វឹកលោកOle Solskjareមុនការសម្រេចចិត្តនានាត្រូវបានធ្វើឡើង។

គួរបញ្ជាក់ថាកីឡាករ Pogba ដែរពោរពេញទៅដោយព័ត៌មានចចាមអារ៉ាមនៃការចាកចេញជាច្រើនខែមកហើយនោះក៏មិនទាន់បានបង្ហាញខ្លួនឲ្យក្លឹបជាច្រើនខែមកហើយផងដែរគិតចាប់តាំងតែពីខែធ្នូមកម្ល៉េះដោយសារតែរបួសក្បាលជង្គង់ដែលមិនទាន់សូម្បីអាចវិលត្រឡប់ចូលហ្វឹកហាត់បាននៅឡើយ៕

ប្រែសម្រួល៖Lee