កម្មវិធី ប្រណាំងរថយន្ត Formula One championship ដែលនឹងធ្វើឡើងនៅក្នុងប្រទេសចិន នឹងត្រូវបានលុបចោល ឬព្យួរកម្មវិធីប្រណាំង អំឡុងពេលដែលវីរុស កូរ៉ូណា កំពុងវាយប្រហារនៅក្នុងទីក្រុងវ៉ូហាន និងបណ្តាលប្រទេស នានា។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ ESPN បានចុះផ្សាយនៅថ្ងៃអង្គារពុធនេះ។
កម្មវិធី F1’s Chinese Grand Prix 2020 ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងសៀងហៃ នៅថ្ងៃទី ១៦ ដល់ ១៨ ខែមេសា ហើយឥលូវនេះត្រូវបានគណកម្មាធិការរៀបចំកម្មវិធី ប្រកាសលុបចោល ដោយសារបញ្ហាផ្លូវដង្ហើមនោះ។
បញ្ជាក់ផងដែរថា ជំងឺវីរុសកូរ៉ូណានេះ បានសម្លាប់មនុស្ស ១១១០ នាក់ នឹងជិត ៤៥០០០ នាក់កំពុងមានបញ្ហាជំងឺនេះ ៕