Home សង្គម តើភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហមមួយណាអាចបត់ស្ដាំបានមួយណាមិនបាន?

តើភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហមមួយណាអាចបត់ស្ដាំបានមួយណាមិនបាន?

0

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់ការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ អំពីភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហមដែលអាចបត់ស្ដាំបាននិងមិនអាចបត់បាន។

ឧត្តមសេនីយ៍ឯក ស ថេតស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់ការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវអនុវត្តតាមដូចខាងក្រោម :១. ភ្លើងសញ្ញាចរាចរណ៍ពណ៌ ក្រហម រង្វង់មូលបែបនេះ (ដូចបង្ហាញក្នុងរូបភាព ) លោកអ្នកអាចបត់ស្តាំបានដោយប្រុងប្រយ័ត្នខ្ពស់ ក្នុងករណីមិនមានឧបសគ្គនៅខាងមុខ ។

២. ភ្លើងសញ្ញាចរាចរណ៍ដែលមានព្រួញពណ៌ ក្រហម បែបនេះ ( ដូចបង្ហាញក្នុងរូបភាព ) លោកអ្នកមិនអាចបត់ស្តាំបានទេ ទោះក្នុងករណីមិនមានឧបសគ្គនៅខាងមុខក៏ដោយ ៕

Previous articleនិស្សិតខ្មែរនៅចិន៖សូមអ្នកផ្ទះទាំងអស់គ្នាកុំព្រួយបារម្ភអី យើងទាំងអស់គ្នាមានសុខភាពល្អ
Next articleFormula One នៅចិននឹងត្រូវផ្អាក ដោយសារភ័យខ្លាច​ជំងឺផ្លូវដង្ហើម​