Home សង្គម ក្រោយប្រទេស៥ និងកោះ១ បដិសេធមិនទទួលការចូលចតខ្លាចជំងឺកូរ៉ូណា​ តែកម្ពុជា​ព្រម​ទទួល​

ក្រោយប្រទេស៥ និងកោះ១ បដិសេធមិនទទួលការចូលចតខ្លាចជំងឺកូរ៉ូណា​ តែកម្ពុជា​ព្រម​ទទួល​

0

ភ្នំពេញ៖  កម្ពុជាអនុញ្ញាតអោយនាវាទេសចរណ៍ដែលមានផ្ទុកមនុស្សជាង២២០០នាក់ ចូលចតនៅកំពង់ផែព្រះសីហនុ បន្ទាប់ពីប្រទេស៥ និងកោះ១ បដិសេធមិនអោយចូលចត។

នាវាយក្សដែលផ្ទុកមនុស្សចំនួន ១៤៥០នាក់ និងក្រុមនាវិក៨០០នាក់នេះនឹងមកដល់កំពុងផែព្រះសីហនុ នៅម៉ោង ០៧:០០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ទី១៣ ខែកុម្ភៈ ។  នាវា ទេសចរណ៍ ឈ្មោះ MS Westerdam កំពុងធ្វើដំណើរសំដៅមកកាន់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា ។

នាវាខាងលើនេះដែរ បានសំដៅមកកាន់ខេត្តព្រះសីហនុ បន្ទាប់ពីប្រទេសមួយចំនួនបដិសេធការចូលចតដោយសារមូលហេតុខ្លាចមានអ្នកដំណើរមានផ្ទុកមេរោគកូរ៉ូណា ទោះបីខាងនាវាអះអាងថា គ្មានអ្នកឈឺក៏ដោយ។ ភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ទាំងអស់ដែលក្នុងនោះមានជនជាតិអាមេរិក៦៥០នាក់ផងដែរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអជ្ញាធរកម្ពុជាដែលបានផ្ដល់ការគាំទ្រពួកគេក្នុងការចូលចតនៅកម្ពុជា ខណៈដែលពួកគេកំពុងខ្វះស្បៀងអាហារ និងត្រូវចាក់ប្រេងផងដែរនោះ ។

គួរបញ្ជាក់ផងដែរថា មកដល់ដំណាក់កាលនេះ បញ្ហាជំងឺខូវីដ១៩ ឬកូរ៉ូណា បានបណ្តាលឲ្យមនុស្ស​ស្លាប់ ១១១០នាក់ នឹងជិត ៤៥០០០ ករណី​ដែលកំពុងឆ្លង​៕

Previous articleFormula One នៅចិននឹងត្រូវផ្អាក ដោយសារភ័យខ្លាច​ជំងឺផ្លូវដង្ហើម​
Next articleរថយ​​ន្ត ​R​o​l​l​s​-​R​o​y​c​e ​គ្មានស្លាកលេខ​ត​ម្លៃ​ខ្ទ​ង់សែនដុល្លាររបស់ឧកញ៉ា ឌួង ឆាយត្រូវគេបើកបុកខូចខាតមួយចំហៀង