កាសែតអង់គ្លេស The Sunsports នៅថ្ងៃពុធនេះ បានសរសេរសេរថា គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Frank Lampard ត្រូវបានគេដឹងហើយថា នឹងត្រៀមខ្លួនក្នុងការចចារទិញ កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Ajax ម្នាក់ដែលមានតម្លៃប្រមាណជា ៤៥លានផោន។
វានឹងក្លាយទៅជាការសុំចរចា ជាលើកទី២ បន្ទាប់ពីបានបរាជ័យម្តងហើយ កាលពីខែមករាកន្លងមក។បុរសជនជាតិអង់គ្លេស ជាគ្រូបង្វឹកក្លឹបរូបនេះ ពិតជាមានការអាក់អន់ចិត្តយ៉ាងខ្លាំងចំពោះ Chelsea ដែលមិនអាចទិញបាន Hakim Ziyech នាពេលកន្លងមកនោះ។
កីឡាករឆ្នើមរូបនេះ ធ្លាប់ជួយ Ajaxបានច្រើនណាស់ហើយ គិតត្រឹមរដូវក្តៅ មុនកុងត្រារបស់គេនៅសល់រយៈពេល៣ឆ្នាំទៀត ដែលបច្ចុប្បន្នសូម្បីតែក្លឹប Man Unitedd និង Arsenal ក៏មានបំណងចង់បានរូបគេខ្លាំងណាស់ដែរ៕
ប្រែសម្រួល៖Lee