ភ្នំពេញ:ក្រោយធ្វេីកោសល្យវិច័យពីសំណាក់មន្រ្តីជំនាញរួចមកអ្នកជំងឺជនជាតិហូឡង់មិនមានផ្ទុកវីរុសកូរ៉ូណាថ្មី (2019-nCoV)នោះទេ ពេលនះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ កំពុងរៀបចំបែបបទអនុញ្ញាតឱ្យលោក Van Der Meer ចាកចេញពីមន្ទីរពេទ្យហើយ។
រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ឲ្យដឹងថាករណីជនជាតិហូឡង់ ឈ្មោះ Van Der Meer ភេទប្រុស អាយុ ៧០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ NT6L4CK63 ដែលធ្វើដំណើរតាមនាវាទេសចរណ៍ NORWEGIAN JADE សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។ ដោយសារលោក Van Der Meer មានអាការក្តៅខ្លួនទើបត្រូវបានបញ្ជូនមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បើតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យថា អ្នកជំងឺមានអាការឡើងសំពាធឈាម តែកំដៅបានចុះមកធម្មតាវិញហើយ ក្នុងនោះក្រុមគ្រូពេទ្យក៏បានយកសំណាករបស់អ្នកជំងឺទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រផងដែរ ជាលទ្ធផលនៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះបញ្ជាក់ថាលោក Van Der Meer មិនមានផ្ទុកវីរុសកូរ៉ូណាថ្មី (2019-nCoV)នោះទេ ពេលនះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ កំពុងរៀបចំបែបបទអនុញ្ញាតឱ្យលោក Van Der Meer ចាកចេញពីមន្ទីរពេទ្យហើយ៕