Mourinho ហោះទៅដល់អាល្លឺមង់តាមដានមើលទំរង់លេងគូប្រជែងនៅ Champion League

0

ការប្រកួតរវាងក្លឹបខ្លាំងទាំងពីររបស់អាល្លឺម៉ង់ Bayern Munich និង RB Leipzig បានបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា០ទល់នឹង០ក្តីប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកតាមដានបាល់ទាត់ចាប់អារម្មណ៍ផងដែរនោះគឺវត្តមានដ៏ស្ងាត់ៗរបស់លោក Jose Mourinho។

បុរសវ័យ៥៧ឆ្នាំរូបនេះបានបង្ហាញខ្លួនក្នុងនាមជាទស្សនិកជនតាមដានការប្រកួតយ៉ាងសាមញ្ញមានកាសដាក់ត្រចៀកមួកនិងសំលៀកបំពាក់ធម្មតាៗប៉ុន្តែយើងអាចដឹងថាវាគឺជាការបង្ហាញខ្លួនដ៏សំខាន់សម្រាប់បុរសរូបនេះខណៈដែលក្លឹបរបស់លោក Spurs នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះក្នុងការប្រកួត Champion Leauge ប៉ះនឹង RB Leipzig។

មកមើលទំរង់លេងរបស់ក្លឹបជាគូប្រជែងផងនិងទស្សនាជើងរបស់ខ្សែប្រយុទ្ធឆ្នើមរបស់ RB Leipzig គឺកីឡាករ Timo Werner វ័យ២៣ឆ្នាំផងដែលរដូវកាលនេះគេអាចរកបាន២៥គ្រាប់មកហើយគឺជាមនុស្សដ៏គ្រោះថ្នាក់សម្រាប់ Spurs ជាមិនខាន៕

ប្រែសម្រួល៖Lee