Bayern Munich ត្រៀមផែនការម្តងយកកីឡាករខ្សែប្រយុទ្ធ២រូបមកចាប់ដៃគូគ្នា

0

The Sunsports ចេញផ្សាយនៅថ្ងៃចន្ទនេះបានសរសេរថាក្លឹបយក្សអាល្លឺម៉ង់កំពុងមានផែនការបដិវត្តក្លឹបថ្មីមួយទាំងស្រុងនៅចុងរដូវកាលនេះដោយក្នុងនោះកីឡាករខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino គឺជាគោលដៅធំជាងគេក្នុងការផ្លាស់ប្តូរនេះ។

តាមពិតផែនការជាក់ស្តែងរបស់ Bayern Munich គឺទិញ Firmino ឲ្យបានពីហង្សក្រហម Liverpool និងក៏ធ្វើការផងដែរដើម្បីនាំយកកីឡាករ Leroy Sane ពីក្លឹបមេឃខៀវ Man City មកចាប់ដៃគូគ្នា។ប្រធានក្លឹបជឿជាក់ថា Firmino វ័យ២៨ឆ្នាំជាកីឡាករដែលសំបូរទៅដោយទិកនិកសាកសមបំផុតសម្រាប់ជួរមុខនិងជំនួសតំណែងរបស់ Lewandowski ដែលត្រៀមខ្លួនចាកចេញក្នុងវ័យ៣២ឆ្នាំទៅហើយនោះ។

សម្រាប់ Sane នេះគឺជាកីឡាករគោលដៅរបស់ក្លឹប Bayern Munich ជាយូរមកហើយខណៈដែលបច្ចុប្បន្នអនាគតរបស់កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះហាក់ដូចជាមិនច្បាស់លាស់ក្រោមការដឹកនាំរបស់លោក Pep Guardiola ផងនោះវាគឺជាឧិកាសដែលក្លឹបអាចនាំកីឡាករទាំងពីររូបមកចាប់ដៃគូគ្នានាពេលខាងមុខ៕

ប្រែសម្រួល៖Lee