ភ្នំពេញ៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បាននាំចូលកីឡាករបរទេសចុងក្រោយរបស់ខ្លួនកាលពីថ្ងៃទី កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Pedro Augusto ក្នុងកិច្ចសន្យាមួយរដូវកាល ខណៈកីឡាករថ្មីនេះមិនអាចជួយក្រុមក្នុងពាន AFC CUP បានឡើយ។
ត្រូវបានចុះបញ្ជីក្នុងចំណោមកីឡាករបរទេសទី ៥ ក្តីក៏ប៉ុន្តែ Pedro Augusto នឹងមិនអាចចូលរួមប្រកួតក្នុងពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Cup 2020) បានឡើយ នេះបើតាមការបញ្ជាក់ដោយគ្រូបង្វឹក ព្រះខ័នរាជស្វាយរៀង។ ដោយសារតែព្រឹត្តិការណ៍ខាងលើនេះ អនុញ្ញាតិឲ្យមានកីឡាករបរទេសតែ ៤ នាក់ប៉ុណ្ណោះ សម្រប់ក្នុងនីមួយចូលរួមប្រកួត ខណៈលោក Conor Nestor បញ្ជាក់ថាជម្រើសកីឡាករទាំង ៤ រូបនោះ រួមមាន៖ Jonathan Cambpbell, Diasuke Kobayashi, Privat Befolo Mbarga និង Thiago Santos។
ប៉ុន្តែកីឡាករប្រស៊ីលរូបនេះ អាចចូលរួមប្រកួតក្នុងពានរង្វាន់ 2020 AFF Club Championship ឬក៏ The 2020 ACC បាន។
គួរបញ្ជាក់ថា ក្រុមការពារជើងឯកកម្ពុជា នឹងត្រូវប្រកួតពានក្រៅស្រុកពីរ ពោលគឺពានជើងឯកក្លិបបាល់ទាត់អាស៊ី លំដាប់ទី២ ( AFC Cup ), ពានជើងឯកក្លិបបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF Club Championship )៕
អត្ថបទ៖ មៃ ចាន់បុត្រ