ក្រោយមានអ្នកគម្រាមសម្លាប់ លោក ពេជ្រ ស្រស់ សម្រេចប្ដឹង២ករណី

0

ភ្នំពេញ៖ ក្រោយមានអ្នកផ្ញើសារគម្រាមសម្លាប់ដោយមិនបង្អង់យូរឡើយ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានសម្រេចដាក់ពាក្យបណ្ដឹង២ករណីទៅ អគ្គស្នងការនគរបាលជាតិ។

លោក ពេជ្រ ស្រស់ បានសរសេរលើហ្វេសប៊ុកនៅថ្ងៃទី៦ កុម្ភៈ ដែលមានខ្លឹមសារទាំងស្រុងថា”ក្រោយមានការគំរាមសម្លាប់លើរូបខ្ញុំដែលខ្ញុំបានស្នើឲ្យឯ.ឧ នេត សាវឿន

ឲ្យពន្លឿនតាមចាប់ឃាតករសម្លាប់គូរដណ្តឹងខ្លួនឯងនោះ គឺខ្ញុំសម្រេចដាក់ពាក្យបណ្តឹង២ករណីដូចខាងក្រោម៖

ករណីទី១, ប្តឹងឲ្យឯ.ឧ នេតសាវឿនពន្លឿនតាមចាប់ឃាតករដែលសម្លាប់គូរដណ្តឹងខ្លួនឯងនោះមកដាក់ទោសឲ្យខាងតែបានតាមផ្លូវច្បាប់នៃកម្ពុជាករណទី២, ប្តឹងឲ្យឯ.ឧ នេត សាវឿនស្រាវជ្រាវស្វែងរកជនគំរាមសម្លាប់ខ្ញុំ

ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន នៃ ខ្ញុំពីព្រោះថាអ្នកគំរាមគឺមិននៅឆ្ងាយពីឃាតករនោះឡើយ” ។