Home ព័ត៌មានកីឡា អ្វីដែល Ronaldo និង Nani ប្រាប់ទៅកាន់ Bruno មុនផ្ទេរទៅកាន់ Man Utd 

អ្វីដែល Ronaldo និង Nani ប្រាប់ទៅកាន់ Bruno មុនផ្ទេរទៅកាន់ Man Utd 

0

អតីតវិរៈបុរស​របស់ បិសាចក្រហម កីឡាករ Ronaldo និង Nani បានប្រាប់ទៅកាន់ Bruno មុនផ្លាស់ទៅកាន់ទឹកដីអូត្រាហ្វត។​Bruno អាយុ ២៥ឆ្នាំ បានផ្លាស់ទៅកាន់ទឹកដីបិសាចក្រហម​ក្នុងតម្លៃ 46.5 លានផោន ផ្លាស់ទៅកាន់ទឹកដីអង់គ្លេសកាលពីខែមករា ហើយបានបង្ហាញខ្លួនលេងឲ្យ ក្លិប បានត្រឹមលទ្ធផលស្មើ 0-0 ជាមួយក្លិបចចកខ្មៅ ។

គាត់មិនមែនជាកីឡាករ ដំបូងដែលចាកចេញពី Lisbon ទៅកាន់ Man Utd នោះទេ ក្នុងនោះ មានរៀបច្បងរបស់គាត់គឺ Ronaldo និង Nani ផងដែរ ។

Ronaldo បានផ្លាស់មកកាន់ អូត្រាហ្វត​ កាលពីឆ្នាំ ២០០៣ ហើយបានក្លាយជាកីឡាករ ល្បីល្បាញជុំវិញពិភពលោក មុនចូលរួមលេង​ជាមួយអធិរាជស ហើយថ្មីៗនេះ ក៏បានក្លាយជាកីឡាករ Juventus និងកំពុង​ក្លាយជាកីឡាករ ដ៏អស្ចារ្យ ជាប្រវត្តិសាស្ត្រ​។

ក្នុងបទសម្ភាសន៍ថ្មីៗ​ជាមួយគេហទំព័រក្លិប Bruno បានប្រាប់ថា ពិតណាស់ ខ្ញុំបាននិយាយជាមួយ ក្លិប​ និងកីឡាករ CR7 ។ ក្នុងនោះ Ronaldo បានប្រាប់ថា គាត់(CR7) បាននិយាយអំពីបិសាចក្រហម  ដោយគាត់ថា​គាត់បានចាប់ផ្តើមរស់នៅទីនេះ ជាមួយក្តីសុបិន និង ចាប់ផ្តើមក្លាយជាកីឡាករល្អ នៅទីនេះ  ។ ខ្ញុំគិតថា គាត់(CR7) រីករាយជាមួយដំណើរផ្ទេរ​របស់ខ្ញុំមកកាន់ទឹកដីអូត្រាហ្វត​។

ទន្ទឹមជាមួយគ្នានេះដែរ CR7 បាននិយាយជាមួយ Ole អំពីការផ្ទេរនេះ ដោយលើកឡើងថា ជាការផ្លាស់ប្តូរមួយដ៏ល្អប្រសើរ​។​

កីឡាករ​ខ្សែបម្រើខាងលើ បានបន្តថា Ronaldo បានលេង​ជាមួយក្រុមជម្រើសជាតិ និង គាត់ដឹងពីខ្ញុំ ហើយសម្រាប់ខ្ញុំ គាត់ជាកីឡាករ​ល្អ ខ្ញុំចង់ដើរតាមដំណើរជោគជ័យរបស់គាត់ ។​

ក្នុងនោះដែរ Nani ក៏បានផ្ញើសារ មកកាន់ខ្ញុំ ដោយគាត់បានលើកឡើងថា គាត់រីករាយណាស់ ជាមួយដំណឹងផ្ទេរលេងរបស់ខ្ញុំ មកកាន់ទឹកដីអូត្រាហ្វត​៕

Previous articleបើ Arteta ​ស​ម្រេច​ចិ​ត្ត​លើ​ផែ​នកា​រ​ផ្លា​ស់​ប្តូ​រ​ថ្មី​មែ​ន​នោះសូ​ម្បី​តែ​​ O​​​z​il​,​L​a​c​a​ze​t​​t​e​ និង A​u​​b​a​m​en​y​a​n​​g គឺ​សុ​ទ្ធ​តែ​ត្រូ​វចាកចេញទាំងអស់
Next articleអាជ្ញាធរភ្នំពេញ-ក្រសួងសុខាភិបាល នឹងចាត់វិធានការ លើក្រុមហ៊ុនថ្នាំជក់ណាដែល មិនព្រមបញ្ឈប់ការផ្សាយពាណិជ្ជកម្ម តាមការណែនាំ