Home សង្គម អាជ្ញាធរភ្នំពេញ-ក្រសួងសុខាភិបាល នឹងចាត់វិធានការ លើក្រុមហ៊ុនថ្នាំជក់ណាដែល មិនព្រមបញ្ឈប់ការផ្សាយពាណិជ្ជកម្ម តាមការណែនាំ

អាជ្ញាធរភ្នំពេញ-ក្រសួងសុខាភិបាល នឹងចាត់វិធានការ លើក្រុមហ៊ុនថ្នាំជក់ណាដែល មិនព្រមបញ្ឈប់ការផ្សាយពាណិជ្ជកម្ម តាមការណែនាំ

0

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឲ្យក្រុមហ៊ុនថ្នាំជក់ទាំងអស់ បញ្ឈប់ការផ្សាយពាណិជ្ជកម្ម ផលិតផលថ្នាំជក់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសកម្មវិធីប្រកួតប្រជែង ការតាំងកញ្ចប់បារី ដែលល្មើសទៅនឹងច្បាប់ ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដោយក្រុមហ៊ុនត្រូវប្រមូលយកចេញ ឲ្យអស់នូវសម្ភារៈផ្សាយពាណិជ្ជកម្ម បារីដែលបានផ្សព្វផ្សាយកន្លងមក រួមទាំងលុបការផ្សាយពាណិជ្ជកម្មផលិតផល ថ្នាំជក់នៅក្នុងវេបសាយរបស់ក្រុមហ៊ុន និងតាមបណ្ដាញព័ត៌មានសង្គម ។

យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ កុម្ភៈ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងសហការជាមួយក្រសួងសុខាភិបាល ព្រមទាំងស្ថាប័នពាក់ព័ន្ធ បន្តតាមដាន និងចាត់វិធានការលើក្រុមហ៊ុនថ្នាំជក់ទាំងឡាយណា ដែលប្រព្រឹត្តល្មើសច្បាប់ ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ។

រដ្ឋបាលរាជធានីបានឲ្យដឹងទៀតថា អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ និងអង្គការសុខភាពពិភពលោក រកឃើញថា មានប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥.០០០នាក់ ស្លាប់ជារៀងរាល់ឆ្នាំ បណ្ដាលមកពីជំងឺដែលបង្កដោយ ការប្រើប្រាស់ផលិតផលថ្នាំជក់ ហើយក្នុងមួយថ្ងៃៗ មានអ្នកស្លាប់លើសពី ៤០នាក់ ។ លើសពីនេះ ការប្រើប្រាស់ថ្នាំជក់ បណ្ដាលឲ្យខាតបង់ថវិកា ៦៤៩លានដុល្លារ ក្នុងមួយឆ្នាំ ដែលស្មើនឹង ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា ក្នុងនោះ៥៨៤លានដុល្លារ បណ្ដាលមកពីការខាតបង់ផលិតភាពសេដ្ឋកិច្ច (មរណភាពមុនកំណត់ ផលិតភាពការងារថយចុះ សម្រាកជក់បារី អវត្តមានការងារ។ល។) និង៦៥លានដុល្លារ លើការចំណាយព្យាបាល ជំងឺបង្កដោយការជក់បារី ៕

Previous articleអ្វីដែល Ronaldo និង Nani ប្រាប់ទៅកាន់ Bruno មុនផ្ទេរទៅកាន់ Man Utd 
Next articleព្រះម​ហាក្ស​ត្រ​ ​និ​ង​ព្រះ​ម​ហា​ក្ស​ត្រី​ ​ប្រោ​ស​ព្រះរា​​​ជ​ទាន​​ព្រះរា​ជ​ទ្រ​ព្យ​ ​១​៥​ម៉ឺ​ន​ដុ​ល្លា​រ​ ដើម្បី​ចូ​ល​រួ​ម​ចំ​ណែ​ក​ជួ​យ​មិ​ត្ត​ចិ​ន​ ​ចំ​ពោះ​កា​រ​ផ្ទុះ​ជំ​ងឺ​កូ​រ៉ូ​ណា​