កាសែតអង់គ្លេស The Sunsports នៅថ្ងៃព្រហស្បតិ៍នេះបានសរសេរចេញផ្សាយនូវអត្ថបទគួរឲ្យភ្ញាក់ផ្អើលមួយថាគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta មានបំណងធ្វើបដិវត្តក្លឹបដ៏ធំមួយក្នុងគ្រាដែលស្ថានភាពបច្ចុប្បន្នហាក់មិនសូវមានភាពល្អប្រសើរកើតឡើងសោះចំពោះក្លឹបបែបនេះ។
តាមការអះអាងនៃប្រភពដដែលបានបញ្ជាក់ថាមានន័យថាកីឡាករឈុតធំជាច្រើនរូបបូករួមទាំងខ្សែប្រយុទ្ធ Aubameyang, Lacazette និង Ozil ជាដើមសុទ្ធតែនឹងត្រូវដកចេញពីឈុតធំទាំងអស់។តាមដែរទទួលបានគេជឿជាក់ថាលោក Arteta បានត្រឹមតែអស់សង្ឃឹមខ្លាំងប៉ុណ្ណោះចំពោះទំរង់លេងបច្ចុប្បន្នរបស់កីឡាករទាំងអស់ចាប់តាំងតែពីពេលដែលលោកបានមកដល់ទីនេះ៧សប្តាហ៍មកហើយនោះ។
តាមលេខរៀងបច្ចុប្បន្នមានន័យថា Arsenal នឹងអាចបាត់បង់សិទ្ធក្នុងការចូលរួមប្រកួត Europa League ជាលើកដំបូងគិតចាប់តាំងតែពីឆ្នាំ១៩៩៦ដែលនេះមានន័យថាលោក Arteta ត្រូវតែសម្រេចចិត្តធ្វើអ្វីមួយថ្មីជាក់ស្តែងគឺនឹងលក់កីឡាករដែលមានចំណូលច្រើនតែគ្មានប្រសិទ្ធភាពប្រមូលលុយមកវិញទិញយកកីឡាករចំណូលថ្មីជំនួសវិញ៕
ប្រែសម្រួល៖Lee