Home ព័ត៌មានកីឡា ក្រសួងការពារជាតិ ផ្លាស់ប្តូរឈ្មោះ នឹងស្លាកសញ្ញាថ្មី

ក្រសួងការពារជាតិ ផ្លាស់ប្តូរឈ្មោះ នឹងស្លាកសញ្ញាថ្មី

0

ភ្នំពេញ៖ ក្លិបបាល់ទាត់ ក្រសួងការពារជាតិ បានធ្វើការស្នើសុំប្តូរឈ្មោះ នឹងស្លាកសញ្ញាថ្មី ហើយបានប្រកាសជាសារធារណៈ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ តទៅ ដើម្បីប្រើប្រាស់នៃលីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។

យោងតាមការប្រកាសដែលបានបញ្ជាក់ថា ឈ្មោះដើមរបស់ក្លិបដែលមានឈ្មោះ ក្លិបបាល់ទាត់ក្រសួងការពារជាតិ នឹងត្រូវផ្លាស់ប្ដូរមកថ្មី មកជា សមាគមកីឡាបាល់ទាត់កងយោធពលខេមភូមិន្ទ ហើយក៏បានកែសម្រួលស្លាកសញ្ញា ( Logo ) ដោយមានបន្ថែមឈ្មោះ Tiffy Army FC ដែលជាឈ្មោះម្ចាស់ឧបត្ថម្ភដ៏ធំរបស់ក្លិបនៅខាងកមុខផងដែរ ។

គួររំលឹកផងដែរថា កាលពីមុនរដូវកាល២០០៨ មានឈ្មោះថា កងយោធពលខេមរភូមិន្ទ ក្រោយមកក៏បានប្ដូរមកជា ក្រសួងការពារជាតិ ខណៈពេលនេះបច្ចុប្បន្នប្ដូរមកជា សមាគមកីឡាបាល់ទាត់កងយោធពលខេមភូមិន្ទ ៕
អត្ថបទ៖ មៃ ចាន់បុត្រ

Previous articleប្រពៃណាស់ ! នាយ ចឺម សម្រេចបរិច្ចាគថវិកា៥លានរៀលជួយដល់មន្ទីពេទ្យគន្ធបុប្ផា
Next articleLuis Fernando Vitorino ត្រូវបានក្លិប វិសាខា មិនបន្តកិច្ចសន្យា