Luis Fernando Vitorino ត្រូវបានក្លិប វិសាខា មិនបន្តកិច្ចសន្យា

0

គ្រូបង្វឹកឈុតយុវជន U-15 របស់ក្លិបវិសាខា លោក Luis Fernando Vitorino បានសរសេរលើគណនី ហ្វេសប៊ុក របស់ខ្លួនកាលពីថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ថា ក្លិបមិនបន្តកិច្ចសន្យាទៀតទេ ខណៈផុតនៅថ្ងៃទី១៥ ខែកុម្ភៈ ខាងមុខ។

បុរសសញ្ជាតិប្រេសុីលបានសរសេរថា “ខ្ញុំចង់ប្រកាសនៅពាក់កណ្តាលខែនេះខ្ញុំនឹងចាកចេញពី Visakha FC ។ នៅថ្ងៃនេះខ្ញុំត្រូវបានជូនដំណឹងដោយផ្ទាល់មាត់ដោយខាង ក្លិប នឹងមិនផ្តល់ជូនខ្ញុំនូវកិច្ចសន្យាបន្តទៀតទេដូច្នេះចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈខាងមុខនេះនឹងជាថ្ងៃចុងក្រោយរបស់ខ្ញុំនៅទីនេះ។ ក្នុងអំឡុងពេលនេះក្នុងនាមខ្ញុំជាគ្រូបង្វឹកក្រុម u15 ក្នុងការប្រកួតចំនួន ១៧ប្រកួត ដែលយើងឈ្នះ ១៥ប្រកួត ធ្វើឲ្យ ខ្ញុំពេញចិត្តនឹងការងាររបស់ក្រុមក្រោមទម្រង់លេងរបស់ខ្ញុំ។ ចាប់ពីពេលនេះទៅខ្ញុំកំពុងស្វែងរកក្លឹបថ្មីមួយដែលខ្ញុំអាចខិតខំធ្វើការនិងផ្តល់បទពិសោធន៍ការបង្វឹកដោយមានសេរីភាពក្នុងការឆ្ពោះទៅមុខឆ្ពោះទៅរកគោលដៅរបស់ខ្ញុំ។ សូមអរគុណកីឡាករទាំងអស់ដែលបានចូលរួមក្នុងអំឡុងពេលខ្ញុំនៅទីនេះ ។

អតីតគ្រូអ្នកចាំទីជម្រើសជាតិកម្ពុជា បានចូលរួមជាមួយ វិសាខា កាលពីពាក់កណ្តាលឆ្នាំ២០១៩ និងបានដឹកនាំក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ ប្រកួត ១៧ ប្រកួត ស្របពេលដែលទទួលជ័យជំនះ ១៥ លើក ៕

អត្ថបទ៖ មៃ ចាន់បុត្រ