ប្រពៃណាស់ ! នាយ ចឺម សម្រេចបរិច្ចាគថវិកា៥លានរៀលជួយដល់មន្ទីពេទ្យគន្ធបុប្ផា

0

ភ្នំពេញ៖ខណៈពេលដែលពន្លឺនៃយុត្តិធម៌ត្រូវបានផ្តល់ជួនតាមរយៈការទទួលបានសំណងជំងឺចិត្តពីភាគីជបង្កចំនួន៨ពាន់ដុល្លារនោះតារាចម្រៀងនាយ ចឺម បានសម្រេចបរិច្ចាគថវិកានេះចំនួន៥លានរៀលជួយដល់មន្ទីពេទ្យសង្គ្រោះកុមារកម្ពុជា គន្ធបុប្ផា ។នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ហេង ឡុង ។

ប្រធានសមាគមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមលោក ហេង ឡុង បានលើកឡើងថាបន្ទាប់ពីទទួលបានសំណងជំងឺចិត្តពីជនបង្កតារាចម្រៀងវ័យក្មេងនាយ ចឺម កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញបាននាំយកថវិកាចំនួន៥លានរៀលទៅបរិច្ចាគជូន “មូលនិធិគន្ធបុប្ផាកម្ពុជា”។

សូមរម្លឹកថាតារាចម្រៀងឈ្មោះ សុខ មេសា ហៅនាយ ចឺម កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០១៩បានរងនូវអំពើរហិង្សាមួយបណ្តាលឲ្យរបួសបែកក្បាលចំនួន៥ថ្នេរនិងរបួសដៃជើងព្រមទាំងខូចខាតទូរស័ព្ទស៊េរីទំនើរមួយគ្រឿងទៀតផង។អំពើរហិង្សានេះបង្កឡើងដោយយុវជនឈ្មោះ ងែក លីទី ជាអឌិតកីឡាករបាល់ទាត់ស្ថិតនៅចំណុចហាងម៉ាស្សាមួយកន្លែងក្នុងបុរីម្កុតពេជ្រ ភូមិផ្សារព្រំជើងឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន។

ករណីនេះហិង្សានេះត្រូវបានគេសិន្និដ្ឋានថាកើតឡើងពីករណីស្នេហាត្រីកោណដែលតារាប្រុសនាយ ចឺម បានលួចឆាតតាមបណ្តាញសង្គមហ្វេសប៊ុកញ៉ែសង្សាជនបង្កទើបបណ្តាលឲ្យផ្ទុះហិង្សានេះឡើយ។ប៉ុន្តែយ៉ាងមិញពេលនេះសំណុំរឿងនោះក៏ត្រូវបានដោះស្រាយបញ្ចប់កាលពីថ្ងៃទី៣០ ខែមករាឆ្នាំ២០២០ហើយផងដែរ៕ តារារស្មី