Home ព័ត៌មានកីឡា Shearer៖ Chelsea ខ្វះខាត​ជំនួញ​ដោះដូរ​កីឡាករ​ កំពុងធ្វើឲ្យ Lampard ឈឺក្បាលខ្លាំង

Shearer៖ Chelsea ខ្វះខាត​ជំនួញ​ដោះដូរ​កីឡាករ​ កំពុងធ្វើឲ្យ Lampard ឈឺក្បាលខ្លាំង

0

មកដល់ពេលនេះ គេអាចមើលឃើញាថា ស្ថានភាពរបស់ក្លឹបតោខៀវ Chelsea និងបិសាចក្រហម Man United គឺដូចគ្នាមែនទែន គឺកំពុងស្វែងរកកីឡាករខ្សែប្រយុទ្ធម្នាក់ មកជួយធ្វើការងារជាមួយនឹងកីឡាករជួរមុខ Tammy Abraham ដែលជាកីឡាករ រកគ្រាប់បាល់បានច្រើនជាងគេរបស់ក្លឹប រដូវកាលនេះ។

ក្លឹបក្រោមការដឹកនាំរបស់លោក Frank Lampard បានតស៊ូខ្លាំងណាស់ ចាប់តាំងតែពីពេលដែល ស្ថិតនៅក្រោមទណ្ឌកម្ម ហាមប្រាមដោះដូរកីឡាករ ទើបតែមកដល់ខែមករានេះប៉ុណ្ណោះ ដែលក្លឹបអាចបន្តសិទ្ធនេះឡើងវិញ ប៉ុន្តែមកដល់ពេលនេះ គឺក្លឹបមិនទាន់អាច ទិញបានកីឡាករណាម្នាក់សម្រាប់លោក Lampard នៅឡើយ។

តាមការអះអាងរបស់អ្នកវិភាគ និងជាអតីតកីឡាករឆ្នើម របស់អង់គ្លេសលោក Alan Shearer បានបញ្ជាក់ថា វាពិតជាធ្វើឲ្យ Lampard ស្ថិតនៅក្នុងភាពឈឺក្បាលខ្លាំងណាស់ ជាពិសេសការប្រកួតកាន់តែតានតឹងឡើង ជាមួយនឹងប្រកួតក្រោយៗ ដែលក្លឹបភាគច្រើនសុទ្ធតែបានបន្ថែមកម្លាំងថ្មី ស្ទើរគ្រប់គ្នាក្នុងខែមករាបែបនេះ៕

ប្រែសម្រួល៖Lee

Previous articleឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើសាក្សី ខណៈតន់ ច័ន្ទសីម៉ា ព្រមចែកភាគរយជូន​អ្នកនិពន្ធយឹម តាស្រង់ ពីភាគលាភនៃកម្មវិធី
Next articleឆ្នាំ២០១៩ ចាប់ឈើបានជាង ៩លានម៉ែត្រគូប និងបញ្ជូនខ្លួនជនសង្ស័យ ៥៩នាក់ ទៅតុលាការ