ឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើសាក្សី ខណៈតន់ ច័ន្ទសីម៉ា ព្រមចែកភាគរយជូន​អ្នកនិពន្ធយឹម តាស្រង់ ពីភាគលាភនៃកម្មវិធី

0

ភ្នំពេញ៖ ចាត់ទុកជាដំណឹងដំបូង ក្នុងវិថីសិល្បៈ ដែលអ្នកចម្រៀង តន់ ច័ន្ទសីម៉ា ព្រមចែកភាគលាភ ជូនអ្នកនិពន្ធយឹម តាស្រង់ ពីកម្មវិធីច្រៀង និងថតស្ពត ខណៈដែល
ឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងនេះ​។​

នៅល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ លោក យឹម តាស្រង់ អ្នកនិពន្ធល្បីឈ្មោះ និងជា​អ្នកគ្រប់គ្រង​ក្នុងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថាក្បាលព្រលប់នេះថា «​រំភើ​ប​បំ​ផុ​តមួ​យ​ជី​វិ​តនេះ​ខ្ញុំ​ទើ​ប​ជួ​ប​ម្តង​ទេ​ ​ដែ​ល​តា​រាច​ម្រៀ​ង​ម្នា​ក់ហ៊ា​ន​ចែ​ក​ផ្ត​ល់ចំ​ណូ​ល​ម​កខ្ញុំ​ជា​អ្ន​ក​និ​ព​ន្ធ ​2​0​%​ ពី​កា​រ​ចេ​ញ​ច្រៀ​ងគ្រ​ប់​ក​ម្ម​វិ​ធីប្រ​គុំ​ត​ន្ត្រី​ ​និ​ងស្ព​ត​ពា​ណិ​ជ្ជ​ក​ម្មទាំ​ង​អ​ស់​ក្នុ​ង​រយៈ​ពេ​ល​ដ៏​វែ​ង​ដោ​យ​ភា​ព​ពេ​ញ​ចិ​ត្ត»។

លោកបានបន្តថា« ​អ​រ​គុ​ណ​ណា​ស់​នូវ​កា​រយល់ពីតម្លៃនៃអ្នកនិពន្ធ ហើយមួយរយៈនេះបងលើកប្អូនស្រីពិតជាមិនខកបំណងមែន? អរគុណនូវទឹកចិត្តដឹងគុណរបស់ប្អូនមកលើបង ប្អូនប្រហែលជាអ្នកចម្រៀងទី១ ហើយបងក៏ប្រហែលជាអ្នកនិពន្ធទី១ផងដែរដែលបានទទួលការចែកភាគលាភបែបនេះពីតារាចម្រៀងកំពុងល្បីម្នាក់បែបនេះ បងនិងខិតខំព្យាយាមបន្តទៀតដើម្បីប្អូន។ ហើយក៏អរគុណផងដែរដល់បងប្អូនក្រុមមេធាវី និងសាក្សី ហើយជាពិសេសនោះអរគុណដល់អគ្គនាយកផលិតកម្ម Galaxy Navatra ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានចូលរួមជាកិត្តិយសដឹងលឺក្នុងកិច្ចសន្យានេះ។#តន់ចន្ទសីម៉ា»៕