ភ្នំពេញ៖អ្នកគ្រប់គ្រងក្រុមជម្រើសជាតិកម្ពុជា Keisuke Honda បានព្រមព្រៀងទៅចូលរួមជាមួយក្លិប Botafogo នៃក្របខ័ណ្ឌកំពូលប្រទេសប្រេស៊ីល។
នេះគឺជាក្លិបទី៨ សម្រាប់កីឡាករជប៉ុនរូបនេះ ខណៈដែលមុនមកកាន់ទឹកដីប្រេស៊ីលនេះ Honda បានសម្រេចចិត្តចាកចេញពីក្លិបVitesse នៃប្រទេសហូឡង់ បានត្រឹមជាងមួយខែប៉ុណ្ណោះ នឹងបង្ហាញខ្លួនបាន ៤ប្រកួត។ កីឡាករវ័យ ៣៣ឆ្នាំរូបនេះ ចាប់ផ្ដើមអាជីពតំបូងនៅក្លិប Nagoya Grampus Eight នៅលីគកំពូលជប៉ុន ក្នុងឆ្នាំ២០០៤–២០០៧ និង បានទៅប្រកបក្រៅស្រុកនាឆ្នាំ២០០៨រហូតមកដល់ពេលនេះ។
គួររំលឹកផងដែរថា Keisuke Honda បានមកធ្វើជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាកំឡុងឆ្នាំ២០១៨ ដោយមិនមានប្រាប់បៀវត្សឡើយ នឹងបានចំណាយថវិកាផ្ទាល់ខ្លួនទៅគ្រូបង្វឹកទៀតផង៕
ប្រេស៊ីល។