ភ្នំពេញ៖ លោក វីល្លាម ប្រធានគណបក្សខ្មែរក្រោកបានបង្ហាញចម្ងល់តាមរយៈគេហទំព័រហ្វេសប៊ុករបស់ខ្លួនថា ករណីជនស្លៀកស៊ីវិល ចុះវាយ ហើយចាប់មនុស្សញាត់ចូលឡាន នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ដែលមិនដឹងថាជាបញ្ហាអ្វីអោយច្បាស់ មិនដឹងថាចោរប្លន់ ចោរចាប់ជំរិតឬជានគរបាលដែលបង្ក្រាបបទល្មើស ។
លោក វីល្លាម បានសរសេរសារដែលមានខ្លឹមសារទាំងស្រុងថា”នេះជាករណីជនស្លៀកស៊ីវិល ចុះវាយ ហើយចាប់មនុស្សញាត់ចូលឡាន នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ដែលមិនដឹងថាជាបញ្ហាអ្វីអោយច្បាស់ មិនដឹងថាចោរប្លន់ ចោរចាប់ជំរិតឬជានគបាលដែលបង្ក្រាបបទល្មើស ។
ជារឿយៗ ពលរដ្ឋតែងតែមានការងឿងឆ្ងល់ចំពោះសកម្មភាពមួយចំនួន ដែលអ្នកស្លៀកពាក់ស៊ីវិល ចុះចាប់ ចុះឃាត់ខ្លួនមនុស្សយ៉ាងប្រតាយប្រតប់ ហើយករណីខ្លះជាសមត្ថកិច្ចមែន ករណីខ្លះជាជនក្លែងបន្លំ
ដោយឡែកជានីតិវិធីក្នុងករណីប្រញាប់ប៉ុណ្ណាសមត្ថកិច្ចគួរណាស់មានឯកសណ្ឋាន មានដីការត្រឹមត្រូវក្នុងការឃាត់ខ្លួន ។ ប្រសិនជាករណីសង្ស័យពុំគួរវាយគេញាត់ចូលឡានឬចាប់ដាក់ខ្នោះនោះទេ ត្រូវអញ្ជើញគេទៅបំភ្លឺត្រឹមត្រូវ។ដល់ចុះវាយចាប់ចូលឡានបែបហ្នឹងពិបាកសន្និដ្ឋានថាជារឿងចាប់ជំរិតឬសមត្ថកិច្ចណាស់ ព្រោះពុំមានអត្តសញ្ញាណបញ្ជាក់ ៕