Arnautovic ត្រៀមនឹងហោះពីចិនមកវិញចុះកុងត្រាជាមួយនឹង West Ham តែកំពុងខកខានការហោះហើរដោយសារវិរុសកូរ៉ូណា

0

កីឡាករខ្សែប្រយុទ្ធមាឌធំ Arnautovic ត្រូវបានគេជឿជាក់ថាបានត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្ទេរមកលេងជាមួយនឹងក្លឹបញញួរធំ West Ham វិញមុនថ្ងៃបញ្ចប់ទៅនៃរដូវការដោះដូរកីឡាករប៉ុន្តែដោយសារតែបញ្ហាវិរុសកូរ៉ូណានៅប្រទេសចិនកំពុងធ្វើឲ្យកីឡាកររូបនេះជាប់គាំងមិនអាចហោះមកអង់គ្លេសវិញបាននៅឡើយ។

Arnautovic ពិតជាមានបំណងចង់ផ្ទេរមកអង់គ្លេសវិញណាស់ជាពិសេសជាមួយនឹងក្លឹបចាស់ West Ham របស់ខ្លួនក្រោយពេលដែលបានផ្លាស់ទៅលេងនៅប្រទេសចិនជាមួយនឹងក្លឹប Shanghai SIPG បានត្រឹមតែ៦ខែប៉ុណ្ណោះប៉ុន្តែក្នុងនោះក៏មានក្លឹបមួយចំនួនទៀតក៏បានចាប់អារម្មណ៍ជាមួយនឹងកីឡាកររូបនេះដែរ។

West Ham ដែលកំពុងស្ថិតនៅបាតតារាងកំពុងស្ថិតនៅក្នុងទីផ្សារដោះដូរកីឡាករដើម្បីស្វែងរកកីឡាករខ្សែប្រយុទ្ធជួរមុខម្នាក់មកចាប់ដៃគួជាមួយនឹងកីឡាករ Sebastian Haller ខណៈដែល Arnautovic នេះគឺជាកីឡាករចាស់របស់ខ្លួននិងធ្លាប់រកគ្រាប់បាល់ជួយក្លឹប២២ដងផងដែរកាលពីការបង្ហាញខ្លួន៦០ដងក្នុងរយៈពេល២ឆ្នាំដែលគេស្នាក់នៅជាមួយនឹងក្លឹប៕

ប្រែសម្រួល៖Lee