ភ្នំពេញ ៖ ជនសង្ស័យចំនួន១១១នាក់(ស្រី៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ៣១ករណីទូទាំងប្រទេសនៅថ្ងៃទី៣០ ខែមករានេះ ។ ក្នុងចំណោមជនសង្ស័យទាំង ១១១នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៩៣នាក់ និងប្រើប្រាស់ ១៨នាក់ ។វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣០ ខែមករា រួមមាន ៖ មេតំហ្វេតាមីន(ice) = ៩៩,០៩ ក្រាម និង៣៤កញ្ចប់តូច, មេតំហ្វេតាមីន(wy)=២៦,៥៥ក្រាម, កេតាមីន=៩,៥២ក្រាម និងអ៊ិចស្តាស៊ី=៨,០៦ក្រាម ។