Matic ចង់ឲ្យ Man United បញ្ជាក់ឲ្យច្បាស់ពីជំហរបស់ក្លឹបខណៈជិតផុតកុងត្រា​

0

កីឡាករខ្សែបម្រើការពារកំពស់ខ្ពស់របស់ប្រទេស៊ែប Nemanja Matic ចុងក្រោយនេះបានបង្ហាញច្បាស់ហើយថារូបគេមានបំណងចង់បន្តលេងជាមួយនឹងក្លឹបបិសាចក្រហម Man United ប៉ុន្តែបានទាមទារឲ្យក្លឹបក្នុងការបញ្ជាក់ឲ្យច្បាស់ថារូបគេស្ថិតនៅក្នុងផែនការអនាគតរបស់ក្លឹបឬក៏អត់ហើយថាតើកុងត្រាថ្មីអាចបន្តឬក៏យ៉ាងណា។

កីឡាករវ័យ៣១ឆ្នាំរូបនេះបានផ្ទេរមកលេងជាមួយនឹង Old Trafford តាំងតែពីឆ្នាំ២០១៧ប៉ុន្តែកុងត្រាដែលមានសុពលភាពត្រឹមខែមិថុនានេះគឺមិនទាន់ត្រូវបានធ្វើឡើងឬមានការបង្ហើបប្រាប់ពីក្លឹបនៅឡើយ។ទោះបីជាបានបង្ហាញខ្លួនបានតែ៨ដងប៉ុណ្ណោះនៅរដូវកាលនេះប៉ុន្តែកីឡាករផ្ទាល់បានបញ្ជាក់យ៉ាងច្បាស់ថាពិតជាចង់បន្តលេងនៅទីនេះថែមទៀត។

Matic បាននិយាយយ៉ាងដូច្នេះថាខ្ញុំមកទីនេះដើម្បីជ័យជំនះខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីលើកពានរង្វាន់ជាច្រើនជូនក្លឹប។ខ្ញុំមិនអាចប្រាប់បានទេថាតើក្លឹបណាខ្លះដែលកំពុងទាក់ទងជាមួយនឹងខ្ញុំជាពិសេសពេលដែលខ្ញុំកំពុងលេងឲ្យ Man United នោះប៉ុន្តែខ្ញុំនឹងទុកជម្រើសដំបូងជូនទៅក្លឹបប៉ុន្តែនឹងគោរពតាមការសម្រេចចិត្តណាមួយពិសំណាក់ក្លឹប៕

ប្រែសម្រួល៖Lee