កាសែតអង់គ្លេស The Sunsports ចេញផ្សាយនៅថ្ងៃសុក្រទី៣១ខែមករានេះបានឲ្យដឹងថាក្លឹបបិសាចក្លឹបនឹងចាប់ផ្តើមធ្វើការសម្រេចចិត្តក្នុងការអនុញ្ញាតិឲ្យកីឡាករខ្សែបម្រើបារាំង Paul Pogba ក្នុងការចាកចេញពីក្លឹបហើយក្នុងតម្លៃធូរថ្លៃមួយនារដូវក្តៅខាងមុខនេះនៅក្រោយពេលដែលក្លឹបជាផ្លូវការអាចចុះកុងត្រានាំយកកីឡាករ Bruno Fernandes មករួមក្លឹបហើយនោះ។
កីឡាករប៉ទុយហ្គាល់រូបនេះត្រូវបានក្លឹបចុះហត្ថលេខាជាផ្លុវការរួចរាល់ហើយកាលពីយប់មិញក្នុងតម្លៃខ្លួនប្រមាណជា៥៥លានផោនហើយត្រូវបានគេគ្រប់គ្នាមើលឃើញថាជាកីឡាករដ៏មានសក្តានុពលបំផុតសម្រាប់ជំនួសតំណែងរបស់ Pogba នាពេលបច្ចុប្បន្ននេះ។
គេជឿជាក់ថាតម្លៃដែលក្លឹបបិសាចក្រហម Man United ធ្លាប់បានដាក់ចំពោះ Pogba ពីមុននឹងត្រុវកាត់បន្ថយជាមិនខាន។ Man United ធ្លាប់បានប្រាប់ទៅកាន់ភ្នាក់ងារកីឡាករលោក Mino Raiola ថាក្លឹបនឹងទទួលយកប្រាក់តម្លៃ១៥០លានផោនប្រសិន Real Madrid និង Juventus ចង់បានកីឡាកររូបនេះពីអង់គ្លេសនោះ៕
ប្រែសម្រួល៖Lee