ភ្នំពេញ៖ខ្សែប្រយុទ្ធ ដាវ នីម បានប្តេជ្ញាខិតខំប្រឹងប្រែងដើម្បីជួយក្រុម គិរីវង់សុខសែនជ័យ នឹងបញ្ចេញសមត្ថភាពឲ្យអស់ដើម្បីទាក់ចិត្តគ្រូជម្រើសជាតិកម្ពុជា។
បន្ទាប់ពីបានបន្តកិច្ចសន្យាថ្មីជាមួយក្លិបគិរីវង់សុខសែនជ័យ កីឡាករខ្មែរកម្ពុជាក្រោមរូបនេះបានលើកឡើងថា៖ ខ្ញុំនឹងខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ ដើម្បីឲ្យមានលទ្ធផលល្អឲ្យក្រុម គិរីវង់សុខសែនជ័យ ទៅតាមគោលដៅក្លិបបានដាក់ចេញឲ្យ នាឆ្នាំ២០២០។កាលពីឆ្នាំ២០១៩ ក្រុមរបស់ខ្ញុំទទួលបានបទពិសោធច្រើននៅក្នុ្ងងទីលាន ទាំងការលេង ការចលនា អីច្រើន។ ចំពោះអត្តចរិតខ្ញុំក៏បានកែប្រែផងដែរ ព្រោះយើងទើបលេងលេចធ្លោទើបតែមួយឆ្នាំហ្នឹង អ៊ីចឹងខំប្រឹងប្រែងថែមទៀត ឲ្យរឹងមាំជាងហ្នឹងទៀត”។
គួររំលឹកផងដែរថា ដាវ នីម ជាកីឡាដែលរកបានគ្រាប់បាល់ច្រើនក្នុងក្លិបនារដូវកាល២០១៩ និងបានជាប់ជាកីឡាករល្អប្រចាំខែសីហា ហើយក៏មានឈ្មោះក្នុងឈុតធំជម្រើសជាតិកម្ពុជា នៅវគ្គជម្រុះ FIFA World Cup 2022 ផងដែរ៕

